03/02/2017 08:13 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអូចធុបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ


ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអូចធុបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ

នាថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅអូចធុប គោរពវិញ្ញាណក្ខ័ន្ឌ​លោកប្រធាន​ហូជីមិញ នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ​ រដ្ឋធានីហាណូយ។          អញ្ជើញចុះសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកម្មាភិបាល បុគ្គលិកក្នុងមណ្ឌល​​កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ លោក Nguyen Thien Nhan មានគោលបំណងថា៖ ​បណ្ដាកម្មាភិបាល​ បុគ្គលិក​ នៅទីនេះ បន្តសម្រេចល្អភារកិច្ចរក្សានិងឧទ្ទេសនាមចំពោះជំនាន់វ័យក្មេងនិងមិត្តភក្តិអន្តរជាតិ យល់ដឹង​បន្ថែមទំពីប្រវត្តិសាស្ត្រតស៊ូ​ប្រឆាំង ដណ្ដើមឯករាជ្យរបស់ប្រជាជាតិវៀតណាម យល់ដឹងច្បាស់អំពីគុណ​បំណាច់របស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕ 

                                                 តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ