15/06/2015 09:56 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងអំណរសាទរកាសែត VietNamNet


(រូបថត៖VGP)
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៥​​) នាយប់ថ្ងៃទី១៣ មិថុនា គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងអំណរសាទរបណ្ដាកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធនៃកា​សែត​អេឡិចត្រូនិក VietNamNet ដែលជាកាសែតអេឡិចត្រូនិក១ក្នុងចំណោមកាសែតអេឡិចត្រូនិកដំបូងនៅវៀតណាមដោយចាប់បដិសន្ធិនាចុងឆ្នាំ ១៩៩៧។ លោកNguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងឈានឡើងដោយឥតឈប់ឈររបស់កាសែត VietNamNet ដោយជានិច្ចកាលបញ្ជូនព័ត៌មាន​ថ្មី ទាន់ពេលវេលា ទាក់ទាញបានមិត្តអ្នកអានយ៉ាងច្រើនកុះករ។ លោកក៏សំដែងគោលបំណងថា ស្ថាប័នសារព័ត៌មានទាំងឡាយនិយាយរួម កាសែត VietNamNet និយាយដោយឡែក បន្តផ្លាស់ប្ដូរថ្មីនូវរបៀបបញ្ជូនព័ត៌មានឃោសនាអំពីគំរូឆ្នើមនិងឆ្លុះបញ្ចាំងកម្លាំងច្នៃប្រឌិតរបស់ប្រជាជនច្រើនថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ