14/04/2015 13:09 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទៅអុធអូបនៅមណ្ឌលគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានTon Duc Thang

នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៥ សមាជិកការិយាល័យនយោបាយនិងជាប្រធាន គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិវៀតណាមលោក Nguyen Thien  Nhan បាន ទៅទស្សនានិង​អុធអូប​នៅមណ្ឌល​គោរព​វិញ្ញាណក្ខ័ន្ទ​​លោកប្រធានរដ្ឋ Ton Duc Thang នៅទីក្រុង Long Xuyen ខេត្ត An Giang ភាគខាង​ត្បូង​វៀត​ណាម​។

លោក Ton Duc Thang ជាយុទ្ធជនកុម្មុយនិស្តគំរូ១ដ៏អង់អាចក្លាហាននិងក៏ជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ បក្ស រដ្ឋ​និង​រណសិរ្សជាតិឯកភាពវៀតណាម (សព្វថ្ងៃជារណសិរ្សមាតុភូមិ វៀតណាម)។ ក្នុងឱកាសនេះដែរ លោក Nguyen Thien Nhan និងអតីតប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet បានជូនគោ៣០ក្បាល​និង​អំណោយ​ ៥០ ចំណែកសំរាប់គ្រួសារ កសិករនៅស្រុក Tri Ton ខេត្ត An Giang៕

 
 តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ