23/06/2016 10:15 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវ


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ទទួលជួបជាមួយឯក អគ្គរដ្ឋទូតឡាវលោក Thongsavanh Phomvihane

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅ​វៀត​ណាម លោក Thongsavanh Phomvihane អញ្ជើញមក​ជួបសម្តែង​ការ​គួរ សមក្នុង​ឱកាសដែល​ លោក​ឯកអគ្គរដ្ឋទូត​មក​ទទួល​​បេសកកម្ម​ការទូត​នៅ​វៀត​ណាម លោកNguyen Thien Nhan ប្រធានគណៈកម្មាធិកា​ររណសិរ្សមាតុ ភុមិ​វៀត​ណាម​ បានជឿជាក់ថា​ដោយសមត្ថភាពនិង បទពិសោធ លោក Thongsavanh Phomvihaneនឹងបំ​ពេញ​​ល្អបេសកកម្ម​របស់ខ្លួន និងមានការរួម​ចំណែកសកម្មទៅ ក្នុងការពូនជ្រុំ​ទំនាក់​ទំនងសាមគ្គី​ពិសេស និង​កិច្ច​សហប្រតិ​បត្តិការ លើគ្រប់វិស័យរវាងប្រទេស​ទាំងពីរវៀត​ណាម​និងឡាវ។ រីឯខ្លួនវិញ លោក Thongsavanh Phomvihane បានអះ​អាងថា​ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំ​ប្រឹង​ប្រែង ​ធ្វើជា​ស្ពាន​ផ្សាភ្ជាប់​នូវ​​ទំនាក់​​ទំនងមិត្តភាព​ប្រពៃណី សាមគ្គីនិងកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យឡាវ-វៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ