02/02/2016 10:27 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជូនអំណោយបុណ្យតេត​ចំពោះគ្រួសារ​ក្រីក្រ​នៅខេត្ត​ Tra Vinh​


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជូនអំណោយបុណ្យតេតចំពោះគ្រួសារក្រីក្រនៅខេត្ត Tra Vinh

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ លោក Nguyen Thien Nhan សមាជិកការិយា​ល័យ​នយោបាយ និង​ជា​ប្រធាន​​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអញ្ជើញទៅជូនអំណោយបុណ្យចូល​ឆ្នាំថ្មី ចំពោះ​គ្រួសារ​ក្រីក្រចំនួន​២០០ គ្រួនៅ  ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)។ ដោយស្មារតី៖ ចែករំលែក​ការលំបាក​លំបិន​ជាមួយ​គ្នា ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រណសិរ្យមាតុភូមិវៀតណាមនិង​សមាគម​កាក​បាត​ក្រហម​គ្រប់​ជាន់​ថ្នាក់​ បានចលនាអង្គការ​បុគ្គលជាច្រើនជួយ​ ឧបត្ថម្ភជនរួមជាតិកសាងផ្ទះ ឧបត្ថម្ភទុន​អភិវឌ្ឍន៍​ផលិតកម្ម។ ប្រធាន​គណៈ​កម្មា​ធិការមជ្ឈឹមរណសិរ្យមាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan មាន​គោលបំ​ណង​ថា​៖ នាពេលខាង​មុខ​នេះ បណ្ដាគ្រួសារក្រីក្រត្រូវខំ​ប្រឹងប្រែង​ជាងទៀត ក្នុងជីវ​ភាពរស់នៅ រួច​ផុតពីភាព​ក្រីក្រ។

​នាព្រឹកថ្ងៃនេះដែរ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan ក៏បាន​អញ្ជើញ​ចូលរួម​ ពិធីបើកសម្ពោធន៍វិទ្យាស្ថាន​ពុទ្ធសាសនា​និកាយ Truc Lam Tra Vinh ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ