14/04/2015 13:09 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឃឹមរណសិរ្សមាតុភូមិលោកNguyen Thien Nhanទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tra Vinh


លោក Nguyen Thien Nhan បាន ទៅសាកសួរសុខទុក្ខអ្នកមុខអ្នកការនៃការិយាល័យសមាគមសាមគ្គីព្រះ សង្ឃស្នេហារជាតិខេត្ត Tra Vinh(រូបថតៈ VGP/Hoàng Long)


 
នាថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៥ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និង​ជា​ប្រធាន​គណៈកម្មាធិការមជ្ឃឹមរណសិរ្សមាតុភូមិវៀតណាម បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh (ភាគខាងត្បូង វៀតណាម) និងសម្ព័ន្ធភាពសហករណ៍វៀតណាមខេត្ត Tra Vinh ។ នៅទីនេះ លោក Nguyen 
Thien Nhan បានលើកយកទិសដៅមួយចំនួនសម្រាប់ខេត្ត Tra Vinh អាចអភិវឌ្ឍន៍ផ្នែក​កសិកម្ម​ដោយ​ផ្សារ​ភ្ជាប់​ជាមួយរូបសណ្ឋានសហករណ៍បែប ថ្មី និងកំណត់រូបសណ្ឋានថ្មីក្នុងមណ្ឌលសេដ្ឋកិច្ច ក៏ដូចជា​កំណត់​ទិស​ដៅអាទិភាព ក្នុងការវិនិយោគសំដៅទាក់ទាញវិនិយោគិនបរទេសនិងឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព     ក្នុង​​​​​រយៈពេលស្នាក់នៅខេត្ត Tra Vinh លោក Nguyen Thien Nhan បាន ទៅសាកសួរសុខទុក្ខអ្នកមុខអ្នកការ​នៃ​ការិយាល័យ​សមាគមសា​មគ្គីព្រះ សង្ឃស្នេហារជាតិខេត្ត Tra Vinh និងចូលរួមពិធីប្រគល់គោ ១០០ ក្បាល និងអំណោយ សម្រាប់ក្រួសារកសិករក្រីក្រនៅខេត្ត Tra Vinh ផងដែរ៕

 
 តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ