15/12/2016 10:23 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន)


ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យ
ជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន)

ក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនរបស់ចិន នាយប់ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេស​ ប្រធានគណៈកម្មាធិការជាតិអំពីជនវៀត​ណាមនៅ​ឯបរទេស លោក Vu Hong Nam បានមានជំនួបសន្ទនា​ជាមួយ​ដំណាងសហគមន៍​ជនវៀតណាមនៅម៉ាកាវ (ចិន) ។ នៅទីនេះ លោក Vu Hong Nam បានអះ​អាង​ថា​៖ ​បក្ស ​រដ្ឋ និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្តល់​ការ​យកចិត្តទុកដាក់ជាពិសេសចំ​ពោះ​សហគមន៍​ជន​វៀត​ណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀត​ណាម​នៅម៉ាកាវនិយាយដោយឡែក និង​ចាត់ទុក​សហគមន៍​ជនវៀតណាមនៅឯប​​រ​ទេស​ជាផ្នែកមួយមិនអាចកាត់ផ្តាច់​ចេញបានឡើយ។ អនុរដ្ឋមន្ត្រី លោក Vu Hong Nam ​វាយតំលៃខ្ពស់ចំពោះ​ការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅ​ម៉ាកាវចំពោះបុព្វហេតុក​សាង​ប្រទេសជាតិ ក្នុងរយៈពេលកន្លងទៅនិងមានគោល​បំណងថាបងប្អូនប្រជាជននៅទីនេះ បន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ ​និងច្បាប់របស់ប្រទេសសាមី ខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាក​ល្បង​ រួម​គ្នាសាមគ្គីភាព ធ្វើមានសំរាប់គ្រួសារ ស្រុកកំណើតនិងប្រទេសជាតិវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ