23/06/2016 10:15 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមទទួលជួបជាមួយឯកអគ្គរដ្ឋទូត​ប្រធាន​ស្ថាន​ប័ន​តំណាង​​វៀត​ណាម​​នៅ​​បរទេស​​


លោកស្រី Truong Thi Mai ថ្លែងមតិក្នុងពិធី

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការចលនា​ប្រជាជន​មជ្ឈឹម​បាន​រួមសហការ ជាមួយ​ក្រសួងការបរទេសវៀតណាម រៀប​ចំពិធីជួប​ប្រាស្រ័យជាមួយ​ឯកអគ្គរដ្ឋទូត ប្រធាន​ស្ថាប័ន​តំណាង​វៀត​ណាម​ នៅ​ឯបរទេសអាណត្តិ ២០១៦-២០១៩។ នៅក្នុង​ជំនួបនេះ ប្រធានគណៈកម្មា​ធិការ​ចលនាប្រជាជន​លោកស្រី Truong Thi Mai បានស្នើឲ្យឯកអគ្គរដ្ឋទូត​ប្រធាន ស្ថាប័ន​តំណាង​វៀត​ណាម​នៅឯ​បរទេស​អាណត្តិ២០១៦-២០១៩បន្ត​ជ្រួតជ្រាប និង​អនុវត្ត​ត្រឹមត្រូវប្រកប​ដោយប្រសិទ្ធិភាព​នូវសេចក្តី​សម្រេច​ចិត្ត​ នៃមហាសន្និ បាតបក្ស​លើកទី១២ បានដាក់ចេញអំពីការងារចលនាប្រជាជន​មហា​សាមគ្គី ជនជាតិ ព្រម​ទាំង​ចលនា​និងជួយឧ​បត្ថម្ភ​សហគមន៍​ជនវៀត​ណាម​នៅឯបរទេស ។ លោកស្រី Truong Thi Mai មានបំណងថា ឯកអគ្គរដ្ឋ​ទូត​និងតំណាង​ស្ថាប័ន វៀតណាមនៅឯបរទេសបង្កលក្ខណៈងាយ​ស្រួល​សម្រាប់​​សហគមន៍ជន​វៀត ណាម​ត្រឡប់​មកទស្សនា​មាតុប្រទេស និងវិនិ​យោគធ្វើអាជីវកម្ម រួមចំណែក កសាងនិងអភិវឌ្ឍន៍ប្រទេស​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ