29/04/2017 10:01 GMT+7 Email Print Like 0

ប្រទេសវៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងប្រទេសឡាវ

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទើបបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ព្រះ រាជាណាចក្រកម្ពុជា (ពីថ្ងៃទី២៤ ដល់២៥ ខែមេសា) និងសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ (ពីថ្ងៃទី២៦ ដល់២៧ ខែមេសា)។

តាមរយៈកិច្ច​ប្រជុំ​និង​ពិភាក្សាការងារ លោក​ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)​បាន​ពិភាក្សាការងារយ៉ាង​ស្មោះត្រង់​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អំពី​បណ្តាបញ្ហា​ ក្នុងនោះ​មាន​បណ្តា​បញ្ហា​សេសសល់​​ពីយូរលង់មកនេះហើយ​ស្តីពីបញ្ហា​ព្រំដែន បញ្ហា​​អាណិកជន​វៀតណាម​និង​ពិសេស​គឺ​ការ​បង្កើន​​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច វិស័យ​អំរប់​រវាងប្រទេស​​វៀតណាម​និង​ប្រទេសទាំងពីរ​ខាង​លើនេះ​ប្រកបដោយ​ប្រសិទ្ធភាព។



នា​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​បាន​វិនិយោគ​​ចូល​ប្រទេស​កម្ពុជា​ចំនួន ១៩ គម្រោង​ ដែល​មាន​ដើមទុន​សរុប​​ចុះ​បញ្ជី​ទទួល​បាន ២,៨៩ ពាន់​លាន​ដុល្លារអាមេរិក ប្រមូល​ភាគ​ច្រើន​លើ​វិស័យ​កសិកម្ម​និងរុក្ខកម្ម។ តំលៃ​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​ក្នុង​ឆ្នាំ ២០១៦ ទទួល​បាន​ជាង ​​២,៩ ពាន់លាន​ដុល្លារអាមេរិក ឆមាស​ទីមួយ​ឆ្នាំ ២០១៧​ នឹង​ស្មាន​ទទួល​បាន​ ៩៣៦ លាន​ដុល្លារអាមេរិក (កើនឡើង ១១,៦% បើធៀប​នឹងរយៈពេលដូចគ្នានៅ​ឆ្នាំ២០១៦)។




លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
អញ្ជើញកាត់ខ្សែបូសម្ពោធស្ពានឡុងប៊ិញ (Long Binh) -ជ្រៃធំស្ពានតភ្ជាប់រវាងខែ្សព្រំដែននៃប្រទេសទាំងពីរ។
រូបថត៖ កុងម៉ាវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកជំទាវ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាជាមួយ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកជំទាវ ម៉ែនសំ អន
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា -វៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកជំទាវ អញ្ជើញមកសួរសុខទុក្ខសម្តេចព្រះសង្ឃរាជ ទេព វង្ស។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ផ្អែកទៅលើ​មូលដ្ឋាន​នេះ ភាគីទាំង​ពីរ​បាន​ដាក់​ចេញ​ទិសដៅ​និង​បណ្តា​ដំណោះស្រាយ​​ជាក់​លាក់​សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ព្រមទាំង​​ដោះស្រាយ​យ៉ាង​ផ្ទាល់​បណ្តា​បញ្ហា​សេស​សល់​។ ទន្ទឹម​នឹង​បណ្តា​ទិសដៅ​យុទ្ធសាស្ត្រ គោលនយោបាយ ទស្សនកិច្ចទៅ​កាន់​ប្រទេស​​ទាំង​ពីរ​ខាង​លើនេះ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដ៏​ជាក់ស្តែង​ រួម​មាន​​ឯកសារ​ចំនួន ១៣ ដែល​ចុះហត្ថលេខា​លើបណ្តា​វិស័យ​ពី​វិស័យ​គមនាគមន៍​ដល់​វិស័យពាណិជ្ជកម្ម អប់រំ -បណ្តុះបណ្តាល ពលកម្ម ថាមពល កសិកម្ម ជលផល​និង​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​តំបន់។

អាច​និយាយថា ទស្សនកិច្ចទៅ​កាន់​ប្រទេស​​ទាំង​ពីរ​ខាង​លើនេះ​ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​បង្កើតកម្លាំង​ចលករ​ថ្មី​ ដើម្បីជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ជិត​ខាង​ទាំងពីរ (ព្រះរាជាណាចក្រកម្ពុជានិង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិតឡាវ) អភិវឌ្ឍន៍​តាម​ទិស​ដៅ​ពិត​ប្រកប​ដោយនិង​ប្រសិទ្ធភាព​ជាង ក៏​រួម​ចំណែក​​ក្នុងការ​រក្សា​សន្តិភាព សន្តិសុខ​ ស្ថេរភាព​​និងអភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោកផង​ដែរ។



តំលៃពាណិជ្ជកម្ម​រវាង​វៀតណាម​ ឡាវ​ក្នុង​ឆ្នាំ ២០១៦ ទទួល​បាន ៨២៤ លាន​ដុល្លារអាមេរិក គិត​ដល់​ខែ​កុម្ភៈឆ្នាំ ២០១៧ ប្រទេស​វៀតណាម​បាន​វិនិយោគ​ចូល​ប្រទេស​ឡាវ​គម្រោង​ចំនួន ៤០៨ ដែល​មាន​ដើមទុន​សរុប​ប្រមាណ ៣,៧ ពាន់លាន​ដុល្លារអាមេរិក។


 


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Thongloun Sisoulith
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី
Thongloun Sisoulith។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជូន លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith
វចនានុក្រមវៀតណាម - ឡាវ វចនានុក្រមឡាវ -វៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith
អញ្ជើញជាសហអធិបតីក្នុងពិធីបំផុសឆ្នាំសាមគ្គីភាពវៀតណាម - ឡាវ ឆ្នាំ២០១៧។ 
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith
អញ្ជើញកាត់ខ្សែបូសម្ពោធសណ្ឋាគារ Crowne Plaza Vientiane។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ
លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ លោកស្រីប្រធាន
រដ្ឋសភាឡាវ Pany Yathotou។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប សមមិត្ត Phankham Viphavan
សមាជិកអចិន្ត្រៃយ៍គណៈកម្មការលេខាមជ្ឈិមបក្សនិងជាអនុប្រធានរដ្ឋឡាវ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប សមមិត្ត Vilayvong Bouddkham
សមាជិកគណៈកម្មការមជ្ឈិមបក្សនិងជាប្រធានមជ្ឈិមសមាគមន៍ឡាវ - វៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ