20/02/2016 10:47 GMT+7 Email Print Like 0

ប្រទេសនានាឯកភាពសហប្រតិបត្តិការក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង


ប្រទេសនានាឯកភាពសហប្រតិបត្តិការក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA)

បណ្ដាមន្ត្រីក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ​បរទេសនៃប្រទេសនេះ និងសមភាគីបារាំង នាថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ បានឯកភាព​សហប្រតិបត្តិ​ការ​ឆ្ពោះទៅ​ការ​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ថ្មីមួយ​របស់ អ.ស.ប.​សំដៅដាក់​ទណ្ឌកម្ម ទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូ​រ៉េបន្ទាប់​ពី​ប្រទេស​នេះ​ដំណើរ​ការ​សាកល្បង​នុយក្លេអ៊ែរ និងបាញ់កាំជ្រួចនាពេលថ្មីៗនេះ​។ ក្នុង​ការចរចារ​តាម​ទូរស័ព្ទ រដ្ឋ​មន្ត្រីការ​បរទេស​ជប៉ុន លោក  Fumio Kishida​ ក៏បានស្នើរឲ្យសមភាគីបារាំង លោក Jean Marc Ayrault គាំទ្រ​ក្នុង​ពេល​ជប៉ុន​រៀបចំ​សន្និសីទការ​បរទេស​ក្រុមប្រទេស ឧស្សាហកម្មជួរមុខពិភពលោកចំនួន​៧ (G-7) នៅ​ទី​ក្រុង Hiroshima នាខែមេសាខាងមុខ។ រីឯខ្លួនវិញ លោក Jean​ Marc Ayrault បានអះអាង​ថា៖ បារាំង​សង្ឃឹម​ជំរុញ​ទំនាក់​ទំនងជាមួយជប៉ុន។ នាថ្ងៃដ​​ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះ​ហត្ថលេ​ខាលើ​ពង្រាងច្បាប់បង្កើនបទដាក់​ទណ្ឌកម្ម ទៅលើកូរ៉េខាងជើងបន្ទាប់ពី​ប្រទេសនេះ​ដំណើរ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ និងបាញ់កាំជ្រួចដែលធ្វើឲ្យ​សហគមន៍​អន្តរជាតិព្រួយ​បារម្ភ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ