18/11/2015 09:57 GMT+7 Email Print Like 0

ប្រទេសនានាបង្កើនកិច្ចការសន្តិសុខក្រោយពីភេរវកម្មនៅក្រុងប៉ារីស

នាថ្ងៃ១៦ខែវិច្ឆិកាឆ្នាំ២០១៥​ ប្រទេសមួយចំនួនបានចេញវិធានការជាច្រើនសំដៅ​រឹត​បន្តឹង​សន្តិសុខ​ការពារ​ជីវិត​របស់​ប្រជា​ជន បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់​បែកផ្ទួនៗគ្នានៅទីក្រុងប៉ារីស នាថ្ងៃទី១៣ខែ​វិច្ឆិកាកន្លង​ទៅ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក David Cameron បានប្រកាសថា រដ្ឋាភិបាល នៃប្រទេសនេះនឹងបញ្ចូនថវិការ​យោធាចំនួន៣,០៤ពាន់​លានដុល្លារ​អាមេរិក  សំដៅបង្កើន​រាល់ការខំប្រឹង​ប្រែង​ប្រឆំាងក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS។ នាយក​រដ្ឋមន្ត្រី​ឆែក លោក Bohuslav Sobotka បានជូនដំណឹងថា  សាធារណរដ្ឋឆែកបង្កើនការរឹត​បន្តឹង សន្តិសុខលើគ្រប់​វិថី​របស់​ក្រុង Praha ក្នុងថ្ងៃទី១៧ខែ​វិច្ឆិកា។ ក្នុងថ្ងៃដដែលមជ្ឈដ្ឋានមន្ត្រីន័រវែសបាន​ប្រកាសថា ផ្អាក ជាបណ្តោះ​អាសន្ន​បទ​បញ្ជាមិន​បំពាក់អាវុធ​ពេល​បំពេញ​ភារកិច្ច​របស់ប៉ូលីស ចំនួន៦ពាន់នាក់។ ដូច្នេះ ប៉ូលីសទាំង​អស់នេះ នឹង​បាន​បំពាក់​កាំ​ភ្លើងស្រប ច្បាប់រហូតដល់ថ្ងៃទី១ធ្នូ។ ក្នុងពេលជាមួយគ្នានោះ អ.ស.បនាថ្ងៃទី១៦​ខែ​វិច្ឆិកា បានចាត់​ទុកថា បិទ​ទ្វារ​ព្រំដែនមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិជន​អន្តោប្រវែសន៍​ធំបំផុតតាំងពី​មុនមក​ដែលអឺរ៉ុប​កំពុង​ប្រឈម​មុខនាបច្ចុប្បន្ន​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ