27/04/2015 11:51 GMT+7 Email Print Like 0

ប្រទេសនានាជួយឧបត្ថម្ភ Nepal ជំនះពុះពារលើផលវិការដោយការរញ្ជួយដី


ប្រទេសនានាជួយឧបត្ថម្ភ Nepal ជំនះពុះពារលើផលវិការដោយការរញ្ជួយដី (Image: VNA)

នាថ្ងៃទី​២៦ខែមេសាឆ្នាំ​២០១៥​ មជ្ឈដ្ឋានមន្ត្រី Nepal បានអំពាវ​នាវឲ្យបណ្ដា ប្រទេស​លើពិភពលោក​ជួយ​ឧបត្ថម្ភ​ប្រទេស​នេះយ៉ាងឆាប់ៗ​ ដើម្បីជំនះពុះពារលើផល​វិបាក ដោយការរញ្ជួយដីដែលមានកំរិត ៧,៩ richter ដែល​បាន​កើត​មាន​ឡើង នាថ្ងៃទី​២៥ខែមេសា។ មនុស្ស​ចំនួន​ជិត២​ពាន់នាក់ត្រូវស្លាប់ និង​៥ ពាន់​នាក់​ទៀត​រង​របួស​ក្នុង ការរញ្ជួយដី​នេះ។ បណ្ដាប្រទេសជិតខាងដូចជាឥណ្ឌានិងចិនក៏ត្រូវបានរងឥទ្ធិពល ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ​ដែរ។ មជ្ឈដ្ឋានមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបាន​ឲ្យដឹង​ថា៖​ មនុស្ស​ចំនួន ៣៤ នាក់​ត្រូវ​ស្លាប់​ដោយ​ការ​រញ្ជួយ​ដី​នេះ។ រដ្ឋ​អំណាចតំបន់​ស្វ័យ័ត Tibet របស់​​ចិន​បាន​ទទួល​ស្គាល់​ថា៖ មនុស្ស​ចំនួន ១៧ នាក់​ត្រូវ​ស្លាប់​និង​ ៥៣ នាក់ ទៀត​រងរបួស​និង​១២០០ នាក់ត្រូ​វភៀស​ខ្លួន។ ការ​រញ្ជួយ​ដីនេះបាន​បំផ្លិច​បំផ្លាញ​ផ្ទះ​ចំនួន ១ ពាន់​ខ្នង់​នៅទី​នេះ។ ក្រោយពីប៉ុន្មានម៉ោង​សោកនដ្ឋកម្ម បានកើតមាន​ឡើង ឥណ្ឌា​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​ចំនួន​២ និងទំនិញ​ចំនួន​១៥ តោនទៅកាន់​Nepal។ អង់គ្លេស បារាំង អាមេរិក ចិន សឹង្ហបុរី ប៉ាគីស្ថាន ក៏បាន​សន្យាជួយ​ឧបត្ថម្ភ Nepal ផងដែរ។ អាមេរិកបានប្រកាសនឹង​បញ្ជូនប្រាក់ជំនួយចំនួន១​លានដុល្លា អាមេរិក​សំរាប់​ប្រទេស​នេះ។  នាថ្ងៃទី២៦ខែមេសាឆ្នាំ​២០១៥ នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​វៀតណាម លោក Nguyen Tan Dung បាន​ផ្ញើរសារ​ទូរលេខ​រំលែកទុក​ដល់​សមភាគី Nepal ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ