23/10/2016 10:29 GMT+7 Email Print Like 0

ប្រទេសទាំងមូលបន្តរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម


ប្រទេសទាំងមូលបន្តរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ប្រជាជនក្នុងទូទាំងប្រទេស បន្តរៃអង្គាសជួយឧបត្ថម្ភ​ប្រជាជន​នៅ​ភូមិភាគ​កណ្ដាល​វៀត​ណាម​ ដោយរងឥទ្ធិពលពីវិបត្តិបរិស្ថានផង និងទឹក​ជំនន់​ផង​។

​នៅទីក្រុងហាណូយ ប្រធានគណកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម​ លោក Nguyen Thien Nhan បាន​ទទួល​ទឹក​ប្រាក់​ ជួយឧបត្ថម្ភពីក្រសួង ស្ថាប័ន និង​បុគ្គល​មួយ​ចំនួន ចំពោះ​ប្រជា​ជន​នៅ​ភាគ​កណ្ដាល​វៀត​ណាម​។ ក្រោយរយៈពេល៥ថ្ងៃ​ចាប់​ពីថ្ងៃទី​១៧ ខែតុលា មក គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្យមាតុភូមិ​វៀត​ណាម​ ទទួល​បាន​ទឹកប្រាក់​ចំនួន​បួន​ពាន់​លាន​ដុង។

​ក៏ក្នុងថ្ងៃទី២១តុលា ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានរៀបចំ​ពិធី​បំផុស​រៃអង្គាស​ជួយ​ឧបត្ថម្ភ​ប្រជា​ជន​នៅភាគ​កណ្ដាល​វៀត​ណាម​​​​។​ នៅទី​នេះ បណ្ដាកម្មាភិបាល បុគ្គលិក និង​សម្បុរសជន​ ក្នុ​ង​ខេត្ត បាន​រៃអង្គាស​ទឹក​ប្រាក់​ចំនួន​១២០​លាន​ដុង​។ គណៈកម្មាធិកា​ររណ​សិរ្យមាតុភូមិ​ខេត្ត Hau Giang នឹង​បន្ត​ទទួល​កា​រ​ជួយ​​ឧបត្ថម្ភ​ប្រជាជន​នៅ​ភាគ​កណ្ដាល ដល់​ខែវិច្ឆកា​ ឆ្នាំ​២០១៦៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ