22/11/2016 10:27 GMT+7 Email Print Like 0

ប្រទេសជាតិទទួលស្វាគមន៍ជានិច្ច

ដោយប្រធានបទ៖ អាណិកជន​រួមដៃគ្នា​កសាង​ទីក្រុង​ហូជីមិញ​ អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ចីរភាព​និងសមហរណកម្មអន្តរជាតិ សន្និសីទ​អាណិកជនវៀតណាម​រស់នៅ​​បរទេស​លើទូទាំង​ពិភពលោក​នា​ឆ្នាំ២០១៦ ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ២ ថ្ងៃគឺ៖ ​ថ្ងៃទី ១២ និង​ថ្ងៃទី ១៣ ខែ​វិច្ឆិកា។ សន្និសីទ​នេះបាន​ទាក់ទាញ​អាណិកជន​ជា​សហគ្រិន បញ្ញាជនគំរូ ថ្នាក់ដឹក​នាំ​សមាគមន៍​អាណិកជន​វៀត ណាម​​ចំនួន ៥០០ នាក់ មកពី​ ៣៥​ ប្រទេស​និង​តំបន់​ផ្សេងៗ​ ទូទាំង​លើ​ពិភព​លោក ដែលអញ្ជើញ​បានចូលរួម​ក្នុងសន្និសីទនេះដែរ។

សន្និសីទ​នេះ​ត្រូវបាន​រៀបចំ​ ដើម្បីទាក់ទាញកម្លាំងនិង​ប្រាជ្ញាដ៏​ថ្លៃ​ថ្លារបស់​អាណិកជន រួម​ចំណែក​ក្នុងការ​អនុវត្តន៍​គោលដៅ​ការ​កសាង​ទីក្រុង​ហូជីមិញ​ ពង្រឹង​តួនាទី​ជាចលករក្នុង​ដំណើរ​ការ​ឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រ​ទេស​ជាតិ ឆាប់​រហ័ស​ក្លាយទៅ​ជាមជ្ឈមណ្ឌលធំអំពី​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
 

នេះ​គឺ​សន្និសីទ​ធំ​ជាលើកដំបូង ដែល​​រៀបចំ​​ដោយឡែកសំរាប់​ទីក្រុង​ហូជិមិញ​ បាន​​បង្ហាញ​បំណង​ប្រាថ្នាមិន​ត្រឹម​តែ​ទី​ក្រុង​ហូជីមិញ​តែ​ប៉ុណ្ណោះ ថែមទាំង​ជាបំណង​ប្រាថ្នា​របស់​ប្រទេស​ជាតិ​ទាំងមូលដែរសំដៅទីក្រុង​ហូជីមិញ​ឈាន​​​មុខ​គេ​ក្នុង​ដំណើរ​ការ​បើកទ្វារ​និង​សមាហរណកម្មអន្តរជាតិ។

តាម​បណ្ឌិត ផាន​ប៊ិច​ធៀន (Phan Bich Thien) អាណិកជនវៀតណាម​រស់នៅប្រទេសហុង​គ្រី សមាជិកនៃគណៈមជ្ឈិម​រណសិរ្សមាតុភូមិវៀតណាម ក្នុង​អាណិកជន​វៀតណាម​ចំនួន ៤៥ លាន​នាក់ មានអ្នកជំនាញ បញ្ញាជនជា​ច្រើននាក់។ ដូច្នេះ ទីក្រុង​ហូជីមិញ​និង​បណ្តា​ក្រសួង ផ្នែក​ ដែលត្រូវ​​កសាង​​បាន​បណ្តា​ទំនាក់ទំនងជាមួយ​អាណិក​ជន​​វៀតណាម​រស់នៅ​បរទេស ជាពិសេស​គឺ​បណ្តា​បញ្ហា​ក្តៅគគុក​របស់​ទីក្រុង​និង​ប្រទេស​ជាតិ​ដូចជា​បរិស្ថាន វិទ្យាសាស្ត្រ​​បច្ចេកវិទ្យា។


សន្និសីទអាណិកជនវៀតណាមលើទូទាំងពិភពលោក នាឆ្នាំ២០១៦ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ
ដែលទាក់ទាញអាណិកជនចំនួន ៥០០ នាក់ មកពី ៣៤ ប្រទេសនិងតំបន់ផ្សេងៗ លើទូទាំងពិភពលោក
បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ រូបថត៖ ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


តំណាងឲ្យអាណិកជនវៀតណាមរស់នៅទ្វីបទាំង ៥ ជូនផ្កាដល់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេស ផាមប៊ិញមិញ អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទនេះ។
រូបថត៖ ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សាស្ត្រាចារ្យ Carolina គីមទ្រីញ (Kieu Chinh) អាណិកជនវៀតណាមរស់នៅប្រទេសអាមេរិក អ្នកស្រាវជ្រាវអំពីវ
ប្បធម៌ខាងកើតនិងបង្រៀនអំពីវប្បធម៌វៀតណាមនៅមហាវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិក
បានថ្លែងសន្ទរកថាក្នុងពិធីបើកសន្និសីទនេះ។ រូបថត៖ ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ង្វៀនថាញ់ផុង (លេខ ៥ ពីខាងស្តាំ) ថតរូបទុកជាអនុស្សាវរីយ៍
ជាមួយបណ្តាតំណាងដែលអញ្ជើញចូលរួមក្នុងសន្និសីទ។ រូបថត៖ ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ថ្លែង​សន្ទរកថា​ចំពោះមុខ​អ្នកជំនាញ បញ្ញាជន​ជាអាណិកជនវៀតណាម​ អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីត​នេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ បាន​វាយ​តំលៃ​ខ្ពស់​បណ្តា​​យោបល់ ​សន្ទរកថា​របស់អ្នក​តំណាង។ លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភូក​ បាន​រំភើបចិត្ត​និងទទួល​បាន​ភាព​កក់​ក្តៅ នៅពេល​ដែល​លោក​បាន​ជួប​និង​និយាយ​សំណេះ​សំណាលជាមួយ​បងប្អូន​អាណិកជន​វៀតណាម​​អញ្ជើញ​ចួលរួម​ក្នុង​សន្និសីទ​នេះ ប្រជាជន​វៀតណាម​ ទោះបី​រស់​នៅ​បរទេស​ក៏​ដោយ ប៉ុន្តែ​បេះដូង​គេ​​​​ស្រឡាញ់​​ប្រទេសជាតិ ស្រុកកំណើត​​ជា​និច្ចកាល។

លោក​នាយករដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា៖ ​វត្តមាន​របស់​អាណិកជន​នៅទីក្រុង​ហូជីមិញ - មជ្ឈមណ្ឌល​​មានសក្កានុពលសេដ្ឋកិច្ច​​ឈាន​មុខ​គេ​បំផុត​​នៅ​ប្រទេស​វៀតណាម ដែល​បញ្ជាក់​​​ប្រការ​ដ៏​​​ស័ក្តិសិទ្ធិនេះ​មាន​ន័យ​ថា៖ សក្តានុពល​ និង​ប្រភព​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​មិន​មែន​កំរិត​ក្នុង​ភូមិសាស្ត្រ​​ មានរៀងជាអក្សរ S ​ដែលមានទំហំ​ផ្ទៃដីប្រមាណ ៣៣០.០០០ គីឡូម៉ែត្រ​ការ៉េតែ​ប៉ុណ្ណោះទេ ថែមទាំង​​មានការលេច​ចេញ​នៅ​លើទូទាំងពិភព លោក។

លោក​នាយករដ្ឋមន្ត្រី​បាន​អះអាងថា៖ ប្រទេស​ជាតិ​ទទួលស្វាគមន៍ជានិច្ច​អាណិកជន​ត្រឡប់​មក​ស្រុក​កំ​ណើតវិញ​ ​យក​ទឹក​ចិត្ត​ បំណងប្រាថ្នា គំនិត​ កម្លាំង​ ដើម្បី​រួម​ចំណែក​ក្នុ​ងបុព្វហេតុកសាង ការពារ​មាតុភូមិ។

"​យើង​ខ្ញុំ​មោទនភាពនូវ​ប្រជាជន​វៀតណាម​គឺ​អ្នកជំនាញនិង ​បញ្ញាជនមាន​ចំណេះដឹង​ខ្ពស់​ធ្វើការនៅ​បណ្តា​ប្រទេស​​អភិវឌ្ឍន៍ មាន​លក្ខណៈធ្វើការ​កៀកជាប់​យ៉ាង​ឆាប់​រហ័ស​បំផុត​និងងាយ​ស្រួល​បំផុត​និង​បច្ចេកវិទ្យា​ជឿន​​លឿនលើពិភពលោក នេះគឺជា​ឱកាស​ល្អ ​ដើម្បី​រួម​ចំណែកជួយ​ប្រទេសជាតិ​បោះ​ជំហាន​កាន់​តែ​ឆាប់​រហ័ស​ជាង​​លើ​ផ្លូវអភិវឌ្ឍន៍។ យើង​ខ្ញុំ​សប្បាយរីករាយ​ដោយ​សារ​​បណ្តា​​សហគ្រាស សហគ្រិនអាណិកជន​រីក​ចម្រើន​មិន​ត្រឹម​​តែ​​រួម​ចំ​ណែក​​ក្នុង​ការកសាង​មាតុភូមិតែ​ប៉ុណ្ណោះទេ ថែម​ទាំង​​ផ្គត់​ផ្គង់​ទំនិញ ពាណិជ្ជៈសញ្ញា​វៀតណាម​ទៅកាន់​​​ពិភព​លោក​។ បងប្អូន​អាណិកជន​វៀតណាម​គឺ​ជា​​បេសកជន​​ឃោសនា ពង្រឹក​វប្បធម៌ អត្តសញ្ញាណ​ជនជាតិ​វៀត​ណាម​និង​​គឺ​ស្ពាន​​ក្នុង​​ការបង្កើនទំនាក់ទំនង​មិត្តភាព​រវាង​វៀតណាម​និង​បណ្តា​ប្រទេស។​”" លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់។








លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសំណេះសំណាលជាមួយ អ្នកជំនាញ បញ្ញាជននិងសហគ្រិនគំរូវៀតណាម
នៅបរទេសដែលអញ្ជើញចួលរួមក្នុងសន្និសីទអាណិកជនវៀតណាមរស់នៅបរទេសលើទូទាំងពិភពលោក
នាឆ្នាំ២០១៦។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាមប៊ិញមិញនិងតំណាងឲ្យអាណិកជនដែលអញ្ជើញ
ចូលរួមក្នុងសន្និសីទ។ រូបថត៖ ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


រាត្រីសម្តែងសិល្បៈពិសេស ដើម្បីទទួលស្វាគមន៍តំណាងឲ្យអាណិកជនវៀតណាម ដែលអញ្ជើញចូលរួម
ក្នុងសន្និសីទនេះ។ រូបថត៖ថេអាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រី​បាន​វាយតំលៃខ្ពស់​ចំពោះ​ការងារ​ឃោសនា​អាណិកជន​វៀតណាម​រស់​នៅ​បរទេស​រួម​ចំណែក​ក្នុងការ​កសាង​ប្រទេសជាតិ​ក្នុង​ខណៈពេល​កន្លង​មកនេះ ទទួលបាន​លទ្ធផល​​ល្អ​ប្រសើរ​​សំរាប់​សហគ្រាសរបស់​អណិក​ជន​​​​វៀតណាម​​ជាច្រើន​ដែល​​សហការ​យ៉ាង​សកម្ម​ជាមួយ​សហគ្រាស​ក្នុង​ស្រុក​​ ដើម្បី​​យកទំនិញ​និង​សេវាកម្ម​របស់​​វៀត​ណាមទៅ​កាន់ទីផ្សារ​បរទេស ព្រម​ទាំង​វិនិយោគ បង្កើត​សហគ្រាស​ជា​ច្រើន​ក្នុង​ស្រុក​សំដៅ​ផលិតកម្ម​និង​លក់​​ដូរ​ក្នុងទីផ្សារ​ស្រុក។ បញ្ញាជនជាច្រើន​នាក់​បាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ អនុវត្តន៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្តុះបណ្តាល អនុវត្តន៍​បណ្តា​គម្រោង​មនុស្សធម៌ -សង្គម​ក្នុងស្រុក...

លោកនាយករដ្ឋមន្ត្រី​បាន​អះអាង​ ប្តេជ្ញាចិត្ត​ផ្លាស់ប្តូរ​ថ្មី កសាង​រដ្ឋាភិបាល​​ក្លាយទៅ​ជា​រដ្ឋាភិបាល​មាន​គំនិត​ផ្តួចផ្តើម សកម្មភាព ប្រមូលផ្តុំក្នុង​ការ​សម្រេច​បទបញ្ញត្តិ ដោះស្រាយ​​​ការរារាំង បំរើ​ប្រជាជន​និង​សហគ្រាស។
 
ដើម្បី​អនុវត្តន៍​បណ្តា​គោលដៅ​របស់​ប្រទេសជាតិ​និយាយរួម​និងទីក្រុង​ហូជីមិញ​និយាយ​ដោយ​ឡែក លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា ត្រូវ​ពង្រឹង​កម្លាំង​នៃ​មហាសាមគ្គីភាព​របស់​​ជនជាតិវៀតណាម​ទាំងឡាយ រួម​មាន​​សហគមន៍អាណិកជន​​វៀតណាម​រស់នៅ​បរទេស​ចំនួន ៤,៥ លាននាក់។

​ឈរលើ​ស្មារតីនេះ លោក​នាយករដ្ឋមន្ត្រី​បានអំពាវនាវ​អាណិកជន​វៀតណាម​រស់នៅ​បរទេស តាម​លទ្ធភាព​និង​លក្ខណៈ​របស់​ខ្លួន រួម​កម្លាំង​​ក្នុងការ​កសាង​ទីក្រុង​ហូជីមិញ​ អារ្យធម៌ ទំនើប​និង​មនោសញ្ចេតនា។



(លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក)

 

"អាណិកជនវៀតណាម ​ទោះ​បី​រស់​ក្នុងរស់​ក្នុង​ស្ថានភាព​ខុស​គ្នា ឬ​នរណា​អាច​មាន​គំនិត​ខុស​គ្នា​អំពី​ប្រទេស​ជាតិក៏ដោយ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​​ដួង​ចិត្ត​របស់​អាណិកជន​ទាំង​ឡាយ​សុទ្ធតែ​មាន​បេះ​ដូង​កក់​ក្តៅ​​ពោរពេញដោយ​ក្តីស្រឡាញ់​ស្រុក​កំណើត ប្រទេសជាតិ ទីកន្លែងដែល ​‘ស្រុក​កណើត​​ម្នាក់ៗ ​មាន​តែ​មួយគត់’។ ដោយ​ក្តី​មោទនភាព​គឺជា​កូនឡាក (Lac)  ចៅ​ហុង (Hong)   យើង​​រួប​កម្លាំង រួម​កាយ​ចិត្ត​សំដៅ​កសាង​ប្រទេសវៀតណាម​កាន់តែ​អភិវឌ្ឍន៍ ដើម្បីទន្ទឹម​នឹង​មិត្តភ័ក្តិ​លើ​ទូទាំង ៥ ទ្វីប ដូច​លោក​​ប្រធាន​ហូជីមិញ​​បាន​បំណង​ប្រាថ្នា។"​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ