13/02/2016 12:47 GMT+7 Email Print Like 0

ប្រតិកម្មអំពីការផ្អាកសកម្មភាពនៃមណ្ឌលឧស្សាហកម្ម Kaesong


កម្មករធ្វើការនៅរោងចក្រមួយក្នុងមណ្ឌលឧស្សាហកម្ម Kaesong (រូបថត៖koreatimesus.co)

ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសផែនការផ្អាកសកម្មភាព នៃ​មណ្ឌលឧស្សាហកម្មរួម Kaesongនៅកូរ៉េ​ខាង​ជើង​ នាថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ មកមជ្ឈដ្ឋានអាជី​វក​រកូរ៉េខាង​ត្បូង​ ​បាន​សំដែង​នូវក្ដី​សង្ខ្យឹម​ថាសេចក្ដី​សំរេច​នេះនឹង​បានលប់ចោលនា​ពេល​ដ៏ឆាប់ៗ​ ខាងមុខ​សំដៅ​បន្ធួបន្ថយ​នូវការ​ខូច​ខាត ​ចំពោះក្រុម​ហ៊ុន​ទាំង​ឡាយ​។ សេចក្ដីថ្លែងការរួមរបស់សម្ព័ន្ធសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបាន​សង្កត់ធ្ងន់​ថាមណ្ឌល​ឧស្សាហកម្ម​រួម Kaesongជានិច្ចកាលជានិមិត្តរូបនៃការបង្រូប​បង្រួម​ជាតិ​ និង​កិច្ចសហប្រតិបតិ្ត​ការ​នៅ លើ​ឧបទ្វីប​កូរ៉េ។ ដោយហេតុនេះសម្ព័ន្ធ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េខាង​ត្បូង ​សង្ខ្យឹម​ថាសកម្មភាព​របស់​មណ្ឌល​​ឧស្សាហកម្មរួម Kaesong នឹង​ត្រូវបានបើកឡើងវិញបន្ទាប់​ ពីភាពតានតឹងក្នុង​ទំនាក់​ទំនង​អន្តរកូរ៉េ​ថយ​ចុះ។ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ កូរ៉េខាងត្បូងចាប់ផ្ដើម​បញ្ជូនពលរដ្ឋ របស់ខ្លួនចេញពីមណ្ឌល​ឧស្សាហកម្ម​រួម Kaesong ដែលមានទីតាំងនៅក្នុងដែនដីកូរ៉េខាងជើង រយៈមួយ​ថ្ងៃក្រោយពី​សេចក្ដី​សំរេចបិទ​ទ្វារ​មូល​ដ្ឋាន​នេះទាំង​ស្រុង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ