18/12/2016 10:51 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមអំពីរូបភាពផ្លាយរណបរបស់អង្គការគំនិតច្នៃប្រឌិតតម្លាភាពសមុទ្រអាស៊ី


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុង​ការ​ឆ្លើយ​សំណួ​របស់​អ្នក​យក​ព័ត៌​មាន​ដោយ​ស្នើរ​ឲ្យ​ដឹងអំពី​ប្រតិកម្មរបស់​វៀត​ណាម ចំពោះ​រូបភាព​ផ្កាយ​រណរបស់​អង្គការ​គំនិត​ច្នៃប្រឌិត​​តម្លាភាព​សមុទ្រ​អាស៊ី បានសរឲ្យឃើញ​ថា  ចិន​ដូច​ជា​កំពុង​​ដាក់​ពង្រាយ​ប្រព័ន្ធ​អាវុធ​នៅ រចនាសម្ព័នភូមិសាស្រ្តចំនួន៧ លើ​សមុទ្រ​ខាង​កើត​នោះ អ្នក​នាំពាក្យ​ក្រសួង​ការ​​បរទេស​វៀតណាម លោក Le Hai Binh បាន​លើក​ច្បាស់​ថា “វៀត​ណាម​មាន​ការ ព្រួយបា​រម្ភ​​យ៉ាង​​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ។​វៀត​ណាម​ មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ពេញ​លេញ​សម្រាប់​អះអាង​​អធិបតេយ្យភាព​ របស់ខ្លួន​ចំពោះ​ប្រជា​ជុំកោះ Hoang Sa​ និង Truong Sa ។​ យើង​ខ្ញុំប្រឆាំងជំទាស់​រាល់​សកម្ម ភាព​រំលោភ​​អធិបតេយ្យភាព​របស់​វៀត​ណាម ប្រឆាំងជំទាស់រាល់​សកម្មភាពយោធា គំរាម​កំហែង​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍ នៅ​សមុទ្រខាងកើត”​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ