23/04/2015 13:39 GMT+7 Email Print Like 0

ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងចិនចំពោះការបញ្ជូនគ្រៀងសំណែនទៅកានវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន


ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងចិនចំពោះការបញ្ជូនគ្រៀងសំណែនទៅវិហារ
Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន (Image: VNA)

 

នាថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​ កូរ៉េខាងត្បូងបានរិះគន់យ៉ាងខ្លាំងក្លាការ ដែល​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន​បញ្ជូនគ្រឿង​សំណែនទៅ​កាន់​វិហារ​ Yasukuni នៅរដ្ឋ​ធានី​តូក្យូ នាព្រឹក​ថ្ងៃដ​ដែល។ ថ្លែង​មតិ​ចំពោះ​មុខ​មជ្ឈដ្ឋាន​អ្នក​សារ​ព័ត៌មាន អ្នកនាំពាក្យក្រសួង​ការបរទេសកូរ៉េ​ខាង​ត្បូង លោក Noh Kwang Il បាន​អះ​អាង​គោលជំហរ​ របស់កូរ៉េខាងត្បូង​ឡើងវិញ​ថា៖ វិហារ Yasukuni ធ្វើសការៈ​បូជាបណ្ដា​ឧក្រិដ្ឋជន​ថ្នាក់ A ដែល​តុលា​ការ​យោធាអាស៊ីចុង​បូព៌ារ​បានកាត់ទោស។​ ក្រៅពីនោះ លោក Noh Kwang Il បាន​ឲ្យដឹង​ថែម​ទៀត​ថា​៖ Seoul សង្ឃឹមថា៖​ នាយករដ្ឋមន្ត្រី Abe នឹងរក្សាទស្សនៈ​របស់ខ្លួន ស្តីពី​ប្រវត្តិសាស្ត្ររបស់រដ្ឋភិបាលមុនៗ ក្នុង​​បទ​​សន្ទរកថា​នានា នៅសន្និសីទជាន់ខ្ពស់អាស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី២២​ដល់ទី២៤ខែ​មេសា​ឆ្នាំ​២០១៥​ នៅឥណ្ឌូណេស៊ី ក៏ដូចជា​ក្នុងដំណើរទស្សនកិច្ច​នៅ​​អាមេរិក​ នាសប្តាហ៍​ខាង​មុខ។ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ចិន លោក Hong Lei ក៏បាន នាំចេញប្រតិកម្ម​ដូចគ្នា ក្នុងពេលចាត់ទុកថា៖ លោក Abe ត្រូវប្រតិបត្តិ​តាម​សេចក្តី​ថ្លែង ការស្តីពីប្រវត្តិសាស្ត្រមុននោះរបស់បណ្ដា អតីតនាយករដ្ឋមន្ត្រីជប៉ុន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ