02/01/2017 11:08 GMT+7 Email Print Like 0

ប្រជាជនវៀតណាមសប្បាយរីករាយទទួលឆ្នាំថ្មី២០១៧

នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រួមជាមួយបរិយាកាសទទួលឆ្នាំថ្មី២០១៧លើទូទាំងប្រទេសនោះ តំបន់នានាលើទូទាំងប្រទេសវៀតណាមក៏បានប្រព្រឹត្តទៅសកម្មភាពជាច្រើន ក៏ដូចជាកម្មវិធីសិល្បៈសំដៅអំណរសាទរឆ្នាំ​ថ្មី២០១៧។


ប្រជាជនហាណូយអំណរសាទរឆ្នាំថ្មី ២០១៧​

នៅទីក្រុងហាណូយ មនុស្សរាប់ពាន់នាក់ទាំងភ្ញៀវអន្តរជាតិនាំគ្នាមានវត្តមាននៅបឹង Hoan Kiem វិមានបដិវត្តន៍ខែសីហាដើម្បីចូលរួមកម្មវិធីសិល្បៈ រាប់ថយក្រោយ។

“រាប់ថយក្រោយ២០១៧”ជាកម្មវិធីអំណរសាទរឆ្នាំថ្មី ជាលើកដំបូងបានអនុវត្ត ការផ្សាយផ្ទាល់ដោយបានផ្សាភ្ជាប់​ជាមួយប្រទេសមួយចំនួន។ តាមរយៈកញ្ជក់ទូរទស្សន៍នោះកម្មវិធីនេះបាននាំទស្សនិកជនទៅទស្សនាបរិយាកាសទទួលឆ្នាំថ្មីនៅប្រទេសកូរ៉េខាងត្បូង អង់គ្លេសនិងអាមេរិក ជាពិសេសនៅតំបន់ដីឆ្ងាយ​ដាច់ ស្រយាល​នៅទ្វីបអាហ្វ្រិកដូចជា តង់ហ្សានីឬ ប៉េរូនៅទ្វីបអាមេរិកផងដែរ។ លោក​Tran Thanh Hai ប្រជាជនរដ្ឋធានីបានឲ្យដឹងថា៖

“យប់នេះបើប្រៀបនឹងយប់ដទៃគឺអូអរសប្បាយជាងឆ្ងាយដែរ។ ចំណុចថ្មីមួយទៀតគឺឆ្នាំនេះមានវិថីដើរដោយថ្មើរ​ជើង ដូច្នេះ ក្រុមគ្រួសាររបស់ខ្ញុំមានគ្ នា៤ នាក់ បាននាំគ្នាទស្សនាបរិយាកាសជុំវិញបឹង Hoan Kiem ដើម្បីចែករំលែកក្តីសោមនស្សរីករាយជាមួយប្រទេសជាតិ ជាមួយនឹងបំណងប្រាថ្នាថា ចូលឆ្នាំថ្មីក្រុមគ្រួសារនឹង​ទទួលបានប្រាក់ចំណូលច្រើនជាង កូនចៅរៀនសូទ្រពូកែ ហើយប្រទេសជាតិមាន ការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងបរិយាកាសឆ្នាំថ្មីសកល២០១៦មកដល់ ជនរួមជាតិវៀតណាមនៅគ្រប់ទិសទីលើទូទាំងពិភពលោកក៏មានពេល​វេលាទទួលស្វាគមន៍ឆ្នាំថ្មីគួរឲ្យចាប់អារម្មណ៍។

លោកស្រី Van Anh ដែលកំពុងរស់នៅនៅប្រទេសអាមេរិក បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ យើងខ្ញុំតែងតែ​រៀប​​ចំពិធីជប់លៀងនៅផ្ទះរបស់មិត្តភក្តិ។ គ្រួសារនិមួយៗនាំមកម្ហូបអាហារមួយមុខ។មនុស្សទាំងអស់គ្នាស្លៀកពាក់​យ៉ាងស្អាតស្អម ដើម្បីថតរូបហើយរៀបចំការ countdown តាមកាណាល់ទូរទស្សន៍។យើងខ្ញុំតែងតែរៀបចំពិ​ធី​ទទួលស្វាគមន៍ឆ្នាំថ្មីនាពេលល្ងាចឬពេលយប់ដើម្បីមនុស្សគ្រប់រូបមានឱកាសជួបជុំគ្នា”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ