30/12/2016 10:28 GMT+7 Email Print Like 0

ប្រគល់រង្វាន់ការប្រឡងសរសេរ “យុវជននិស្សិតវៀតណាមនៅ​ឯបរទេស ជាមួយ​ភារកិច្ច​ការពារ​អធិបតេយ្យ​ភាព​កោះ​សមុទ្រ​"


ប្រគល់រង្វាន់ជូនបេក្ខជន

នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋ​ធានីហាណូយ មជ្ឈឹម​សម្ព័ន្ធ​សមាគមន៍​យុវជន​វៀតណាម បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន និងផ្សព្វ​ផ្សាយ​រៀប​ចំពិធី​ប្រគល់​រង្វាន់ការ​ប្រឡង ក្រោមប្រធាន​បទ “យុវជន​និស្សិត​វៀត​ណាម​​នៅ​ឯបរទេស​ ជាមួយ​ភារកិច្ច​ការពារ​អធិបតេយ្យភាព ​កោះសមុទ្រ​វៀត​ណាម​”។ គណៈ​ចាត់​តាំង​ទទួ​លបាន​ស្នាដៃចំនួន​២០២ ដែល​ត្រូវ​បាន​ផ្ញើពីប្រទេសជា​ច្រើន​លើពិភព​លោក​ដូច​ជា​អាមេរិក អង់គ្លេស បារាំង ចិន កូរ៉េ​ខាង​ត្បូង ជា​ដើម។ ថ្លែង​មតិ​នៅ​ទី នេះ លោក​ Truong Minh Tuan រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​បាន​សង្កត់ ធ្ងន់​ថា៖
 
​“​ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញ នៅសមុទ្រខាងកើតនាបច្ចុប្បន្ន យុវជន​វៀត​ណាម​ម្នាក់ៗ ត្រូវ​លើក​កំពស់​ស្មារតី​ប្រុង​ប្រយ័ត្ន យល់ច្បាស់និងត្រឹមត្រូវអំពី ​ទស្សនៈ​របស់បក្ស គោ​លនយោបាយ ច្បាប់​របស់​រដ្ឋស្ដី​អំពី​ការ​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រខាង​កើត។ មិនទុកឲ្យកម្លាំងអមិត្ត មុខសញ្ញាអាក្រក់ធ្វើការញុះ ញង់​បង្ក​អស្ថិរភាព​សង្គម បំបែកបំបាក់ផែនមហាសាមគ្គីជាតិ។តាមនោះ​ប្ដេជ្ញាចិត្តរក្សា​បរិយាកាស​សន្តិភាព ស្ថិរភាព​ដើម្បីជំរុញ​ឲ្យប្រទេស​ជាតិ​កាន់តែ ធ្វើសមាហរណ​កម្មនិងអភិវឌ្ឍន៍”។ 

​រង្វាន់លេខ១នៃការប្រឡងឆ្នាំនេះ គឺបានទៅលោក Nguyen Dinh Phu និង​លោក Le Quoc Chien នៃ​សមាគមន៍​​យុវជន​និស្សិត​វៀតណាម នៅអាមេរិក​ដោយ​ស្នាដៃ​​ក្រោម​ចំណង​ជើងថា “កសាង​ប្រព័ន្ធព័ត៌​មាន ទិន្នន័យ​​អំពីកោះ​សមុទ្រ​វៀត​ណាម​”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ