17/01/2017 10:20 GMT+7 Email Print Like 0

ប្រគល់ពានរង្វាន់ហូជីមិញនិងពានរង្វាន់រដ្ឋស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា


ប្រធានរដ្ឋ លោក Tran Binh Quan ប្រគល់ជ័យលាភីសម្រាប់ក្រុមអ្នកនិពន្ធ

ពិធីប្រគល់ពានរង្វាន់ហូជីមិញ និងពានរង្វាន់រដ្ឋស្តីពីវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហាណូយ​។ ក្នុង​ការ​​ប្រគល់​​ពានរង្វាន់​​លើកទី៥​នេះ មាន​សំណង់​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​ចំនួន​៩ ទទួល​បានពាន​រង្វាន់​ហូជីមិញ និងសំណង់​ចំនួន៧ ទទួលបាន​ពានរង្វាន់​ថ្នាក់រដ្ឋ។ ​អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បាន​លើកច្បាស់ថា៖
 
​“ជនជាតិវៀតណាមមានប្រពៃណីសង្វាក់​រៀនសូត្រ ឆ្លាតនិងមានការច្នៃប្រឌិត ។ ​ក្រុម​កម្មាភិបាល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ត្រូវមានមនសិការ យ៉ាងជ្រាល​ជ្រៅ​ អំពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះប្រទេសជាតិ ពោល​គឺបន្ត​ពង្រីក​​ប្រពៃណី​នេះ និងខិតខំ​ប្រឹងប្រែង​ទទួល​បាន​កម្រិត​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿន​លឿន ក្នុងតំបន់ ​និង​លើពិភពលោក រូមចំណែក​នាំប្រទេស​ជាតិកាន់​តែរីក​ចំរើន ប្រគៀក​ស្មារ​ជាមួយ​ប្រទេស​ទាំង​អស់​លើទូទាំង​ពិភពលោក”​៕

 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ