16/11/2016 10:03 GMT+7 Email Print Like 0

ប្រគល់ពានរង្វាន់សម្រាប់កម្មវិធី “បញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំ” សម្រាប់សំណង់គំរូ


ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វា្នន់

នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ ពិធីប្រគល់ពាន​រង្វាន់សម្រាប់​កម្មវិធី  “បញ្ញា​វ័ន្ត​វ័យក្មេង​ដើម្បីការអប់រំ​”ឆ្នាំ២០១៦។ កម្មវិធីនេះបានអនុ​វត្តក្នុង​ដំណាក់កាល​២០១៦​-២០២០សំដៅលើក​ទឹក​ចិត្ត​សមាជិក​សម្ព័ន្ធ​យុវជន​ ជា​ពិសេស​គឺបញ្ញា​វ័ន្តវ័យ​ក្មេង​រួមចំណែក​ដល់​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មីផ្នែក​អប់រំ​និង​បណ្តុះ​​បណ្តាល​តាមរយៈ​សំណង់នានា និងគំនិត​ច្នៃប្រឌិតថ្មី​។ បន្ទាប់ពីរយៈពេល៥ខែ បំផុស​មក កម្ម​វិធីទទួល​បានសំណង់​និងគំនិត​ច្នៃប្រឌិតថ្មី​ចំនួន​២៦៧ ពី​សមាជិកសម្ព័ន្ធយុវ​ជន គ្រូ​បង្រៀន​និង​បញ្ញាវ័ន្ត​វ័យក្មេង​ទូទាំង​ប្រទេស​។ នៅក្នុង​ពិធី ប្រគល់ពានរង្វាន់​គណៈ ចាត់​តាំង​បាន​ប្រគល់​ពាន​រង្វាន់​សម្រាប់​សំណង់​គំរូនិង​គំនិត​ច្នៃប្រឌិត​ចំនួន​៣។ លោកស្រី Nguyen Thi Nghia អនុរដ្ឋមន្ត្រីក្រសួងអប់រំនិង​បណ្តុះបណ្តាល​វៀត​ណាម​បាន​ឲ្យដឹង​ថា៖

​“ទោះបីជា នេះជាឆ្នាំដំបូងដែលកម្មវិធីបញ្ញាវ័ន្តវ័យក្មេង ដើម្បីការអប់រំបានបំផុស​ក៏ដោយ ប៉ុន្តែ​កម្មវិធី​នេះទាក់​ទាញ​ការចូល​រួមរបស់​អ្នកនិពន្ធ​ជាច្រើន​កុះករ។ នាបច្ចុ​ប្បន្ន​នេះ ផ្នែក​អប់រំ​ត្រូវ​ការគំនិត​ច្នៃប្រឌិត​របស់​យុវជន​ណាស់ ដើម្បីផ្នែ​ក​អប់រំ ពង្រឹង​នូវ​គុណ​ភាពឲ្យបានល្អ​ថែមទៀត​។ ក្រសួងអប់​រំនិង​បណ្តុះ បណ្តាល​នឹង​ស្រាវ​ជ្រាវលើ​សំណង់ ទទួលពានរង្វាន់លើកនេះ ដើម្បីផ្សព្វផ្សាយ សំដៅ លើកកំពស់គុណភាព​អប់​រំក្នុង​សាលា​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ