12/04/2015 13:58 GMT+7 Email Print Like 0

ប្រគល់ជូនផែនទីនិងឯកសារអំពីអធិបតេយ្យភាពកោះសមុទ្រឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៣


លោក Nguyen Bac Son និងគណៈប្រតិភូចូលរួមការតាំងពិរព៌ណ


 
នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម ក្រសួងព័ត៌មាននិងឃោស​នា​ បាន​ប្រគល់ជូន បញ្ជាការដ្ឋាន កងយោធភូមិភាគទី៣ បណ្តាផែនទី និងឯកសារ “Hoang Sa , Truong Sa របស់​​វៀត​ណាម ភ័ស្តុតាងប្រវត្តិសាស្រ្ត និងគតិយុត្ត”។ ឯកសារ វត្ថុតាង វណ្ណកម្មជាច្រើននិងផែនទីជាង១០០​ ត្រូវ​បាន​​តាំងបង្ហាញ នៅ បញ្ជាការដ្ឋានកងយោធភូមិភាគទី៣ ជាការ ប្រមូលផ្តុំពីបណ្តាប្រភពឯកសារ ដែលបានប្រកាសតាំង​ពីមុនមករបស់អ្នកវិទ្យា សាស្រ្តជាតិនិងអន្តរជាតិ។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និង​ឃោសនា លោក  Ngyen Bac Son បានឲ្យដឹងថា៖

“ឯកសារ វត្ថុតាងនៅទីនេះ សុទ្ធតែជាឯកសារប្រមូលពីវៀតណាម និង បណ្តាប្រទេសលើពិភពលោក ក្នុង​នោះ​មានទាំងប្រទេសចិន រួមចំណែក​បញ្ជាក់ សិទ្ធអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ​និង Truong Sa។​នោះជាផ្នែកទឹកដី មិនអាចកាត់ផ្តាច់ចេញរបស់វៀតណាម។ ការតាំងបង្ហាញនេះ  អះ​អាង​គោលជំហរសុច្ចរិតរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គី ការទទួលខុសត្រូវ​របស់​កងទ័ព​និង​ប្រជាជន​វៀតណាម ជនវៀតណាមនៅ​ឯ បរទេស​ ក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ”៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ