04/10/2015 09:45 GMT+7 Email Print Like 0

ប៉ូឡូញចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញផ្លែប៉ោមចូលវៀតណាម

មន្ត្រីកសិកម្មរបស់ប៉ូឡូញនិងវៀតណាម នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាត្តិឲ្យនាំចេញផ្លែប៉ោមប៉ូឡូញចូលមកវៀតណាម។ តាមវិទ្យុសម្លេងប៉ូឡូញថា រដ្ឋមន្រ្តីក្រសួងកសិកម្មប៉ូឡូញ Marec Sawicki បានអះអាងនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះចំពោះប៉ូឡូញដោយសារប្រទេសនេះកំពុងស្វែងរកទីផ្សារថ្មីសំរាប់កសិផលហើយវៀតណាមជាទីផ្សារមានសក្ដានុភាពនៅទ្វីបអាស៊ី។

ដោយបរិមាណទិន្នផកជារៀងរាល់ឆ្នាំរហូត២,៥លានតោន ប៉ូឡូញជាប្រទេសនាំចេញផ្លែប៉ោមធំបំផុតនៅទ្វីបអឺរ៉ុបនិងធំទី៣លើពិភពលោក។ តាមក្រសួងកសិកម្មប៉ូឡូញថា ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ប្រទេសនេះសង្ឃឹមនឹងនាំចេញបរិមាណផ្លែប៉ោមចំនួន ១ សែនតោនចូលមកទីផ្សារ
វៀត​ណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ