02/11/2015 08:54 GMT+7 Email Print Like 0

ប៉ាគីស្ថានអនុវត្តការបោះឆ្នោតតំបន់ជាលើកដំបូងក្រោយរយៈពេលមួយទសវត្ស


នាយករដ្ឋមន្ត្រី Nawaz Sharif (រូបថតៈTHX/TTXVN )

ប្រជាជនប៉ាគីស្ថានរាប់លាននាក់ នាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ បាន​ទៅ​បោះ ឆ្នោតក្នុង​ការ​បោះឆ្នោត​តំបន់​ដំបូង​បន្ទាប់​ពីរយៈពេល​១០ឆ្នាំមក។ នេះត្រូវបាន ចាត់​ទុកជាការ​បោះប្រជាមតិ ​ចំពោះ​គណៈ​បក្ស​សហ​ព័ន្ធ​អ៊ីស្លាម​ប៉ាគី​ស្ថាន​ (PMLN) កាន់អំ​ណាច របស់លនាយករដ្ឋមន្ត្រី Nawaz Sharif នាពាក់​កណ្តាល​អាណត្តិ។ រាល់​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅនៅខេត្ត​ចំនួន​២ ក្នុងចំនួនខេត្តទាំង៤របស់ ប៉ាគីស្ថានគឺខេត្តនៅ​ភាគ​កណ្តាល Punjab និង​ខេត្តភាគ​ខាងត្បូង​ Sindh. នាយក​រដ្ឋមន្ត្រីនៃគណៈបក្សប្រឆាំង Imran Khan ដណ្តើមបានជ័យជំនះ​នៅភាគ​ពាយ័ព្យ Khyber Pakhtunkhwa ខណៈ​ដែលគណៈបក្សកាន់​អំណាច និងសម្ព័ន្ធមិត្តដណ្តើម បានជ័យជំនះ​នៅភាគ​ខាង​លិច Buluchistan។ មជ្ឈដ្ឋានអ្នកសង្កេតការបាន​តាមដានជាប់ការបោះឆ្នោត​នៅ Punjab ជាខេត្ត​មាន​ចំនួន​ប្រជាជ​ន​ច្រើន​និង​សម្បូធូធាបំផុត​របស់ប៉ាគីស្ថាន និងជាកន្លែងដែលលោក Sharif ទទួលបាន​សម្លេង​គាំទ្រភាគ​ច្រើន​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ