16/04/2017 09:37 GMT+7 Email Print Like 0

បំពាក់ជំនាញអំពីបច្ចេកវិទ្យាព័ត៌មានសម្រាប់ស្រទាប់វ័យក្មេងត្រៀមរៀបចំឲ្យបដិវត្តន៍៤.០

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ សហភាពបណ្ឌិត្យ​សភា STEM ​បានរៀបចំសិក្ខសាលាមួយ ស្តីពី​បដិវត្តន៍ ៤.០ (ដែល​ជា​បដិវត្តន៍​វិទ្យាសាស្ត្រ​អាស្រ័យ​លើគ្រឹះ​ស្ថាន​បច្ចេក​វិទ្យា​​ព័ត៌មាន ​និង​ស្វ័យ​ប្រវត្តិ​កម្ម​លើ​ទូទាំង​​​ពិភពលោក) សំដៅ​ដាក់ចេញ​សំណើរ​អភិវឌ្ឍន៍​ផ្នែក​អប់រំ​ក្នុង​បដិវត្តន៍​បច្ចេកវិទ្យា​​៤.០។ ​តាមនោះ បដិវត្តន៍ ​៤.០​ ត្រូវ​បាន​អនុវត្ត​ក្នុង​គ្រប់​វិស័យ នៃជីវភាព​រស់​នៅសេដ្ឋកិច្ច​សង្គម និងមានឥទ្ធិ​ពល​ទៅលើ​ការអភិវឌ្ឍន៍ ​របស់​ប្រទេស​​នីមួយ​ៗ តំបន់នីមួយៗ និងពិភពលោក​ទាំង​មូល​ក្នុងនោះមានវៀតណាម​។ ដូច្នេះបានជា ស្រទាប់​វ័យ​ក្មេង​នឹង​បាន​បំពាក់ជំនាញ ​សំខាន់ៗ​អំពីបច្ចេកវិទ្យា​ព័ត៌មាន បំពេញ​បន្ថែមនូវភាសាបរទេស និង​ចាំបាច់​មាន​ជំនាញ​​ស្រាវជ្រាវ។ អប់រំ STEM ជាវិធីសាស្ត្របំពាក់ឲ្យអ្ន​​កសិក្សានូវចំនេះវិជ្ជា និង​ជំនាញចំាបាច់​ពាក់ព័ន្ធ​នឹង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសនិង​គណិតវិទ្យា​សម្រាប់​ត្រៀម​រៀប​​ចំ​​ឲ្យបដិវត្តន៍​ថ្ងៃក្រោយ៕
 

តាម VOV5 - ​វិទ្យុ​សំឡេង​​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ