17/10/2016 09:51 GMT+7 Email Print Like 0

បំផុសសប្តាហ៍អាហាររូបត្ថម្ភនិងការអភិវឌ្ឍន៍(ថ្ងៃទី១៦ដល់ថ្ងៃទី២៣តុលាឆ្នាំ២០១៦)

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ជាទិវាស្បៀងអាហារពិភពលោក។ក្នុងឱកាសនេះដែរ​វិទ្យា​ស្ថាន​អាហារូបត្ថម្ភ(នៃ​ក្រសួង​សុខាភិបាល​​វៀតណាម​) បានបំផុសចលនា​អាហា​ររូបត្ថម្ភ និងការអភិវឌ្ឍន៍ចាប់ពីថ្ងៃទី១៦​ដល់ថ្ងៃទី២៣ខែ​តុលា​ឆ្នាំ​២០១៦។ ក្រោម​សារមួ​យ​ថា “ពេលបាយសម្បូរបែបធានា​អាហារូបត្ថម្ភគ្រប់គ្រាន់ សម​ស្រប​និងសុវត្ថិ​ភាព​សម្រាប់​ ក្រុមគ្រួសារ​ក្នុងសភាពការណ៍​ប្រែប្រួល​អាកាសធាតុ​” វិទ្យាស្ថានអា​ហារូបត្ថម្ភមាន​បំណង​ថា ប្រជា​ជន​គ្រប់​រូប​នឹង​ផ្លាស់ប្តូរ​ការ​ប្រើប្រាស់​អាហារូបត្ថម្ភ​​មិន​សម​ស្រប បណ្តាល​មក​អាត្រា​កុមារ​កង្វះ​អាហារូបត្ថម្ភ​ឡើង​កម្រិត​ខ្ពស់​។ តាម​នោះ ដើម្បីធា​នាថា មានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់​ការអភិវឌ្ឍន៍​ កំពស់របស់​កុមា​រនោះ បណ្ឌិត Le Bach Mai អ្នកជំនាញការអាហារូបត្ថម្ភ​ នៃក្រសួងសុខាភិបាល​វៀតណាម​បាន​ឲ្យដឹ​ង​ថា “តាម​ការ​ស៊ើប​អង្កេត​ចំណែក​បាយ​ របស់កុមារដែលវិទ្យាស្ថានអាហារូបត្ថម្ភអនុវត្ត​ នាពេលកន្លងទៅគឺពេលបាយ​ របស់កុមារ​អាយុ​២ដល់​៥​ឆ្នាំ មានជាតិកាល់ស្យូមចំនួន​២៦​៥​។ ដូច្នេះ យើង​នឹង​យក​តម្រូវ​ការ​តាម​វ័យ​អាយុ​ដក​ទៅផ្នែក​កាល់​ស្យូម​មាន​​ក្នុង ពេល​បាយ ឃើញថាខ្វះប៉ុន្មាន យើងនឹងធ្វើការបំពេញ​បន្ថែម តាម​រយៈចំណី​អាហារ​ ឬ ផលិត​ផល​ច្នៃ​ពីទឹក​ដោះគោ​ជា​ដើម”៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ