29/11/2015 18:03 GMT+7 Email Print Like 0

បោះជំហានក្នុងទំនាក់ទំនងវៀតណាម-អាល្លីម៉ង់

ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅសាធារណរដ្ឋ សហព័ន្ធ​អាល្លីម៉ង់ របស់លោក​ប្រធានរដ្ឋ ទ្រឿង​តឹន​សាង​ (ចាប់​ពីថ្ងៃ២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥) មាន​​អត្ថន័យ​ជា​ប្រវត្តិ​សាស្រ្ត​​ក្នុង​​ទំនាក់​​ទំនង​ទ្វេភាគី​​រវាង​ប្រទេស​ទាំង​ពីរ រួមចំណែក​ជម្រុញទំនាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្រ្ត​វៀត​ណាម-​អាល្លីម៉ង់ ខិត​ខំ​​ប្រឹង​​ប្រែង​នាំ​តម្លៃពាណិជ្ជ​កម្ម​ឡើង​ដល់​២០ពាន់​លាន​ដូល្លាអាមេរិក ក្នុង​៥ឆ្នាំខាង​មុខ។
 

ដោយមនោសញ្ចេតនាពិសេស ថ្នាក់ដឹកនាំអាល្លីម៉ង់បានផ្តល់ជូនលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ការ​ទទួល​ដ៏​កក់​ក្តៅ​រួម​នឹង​ពិធីទទួលស្វាគមន៍​ភ្ញៀវ​យ៉ាង​មហោឡារឹកសម្រាប់​ថ្នាក់​ប្រមុខ​រដ្ឋ។


លោកប្រធានាធិបតីសាធារណរដ្ឋ សហព័ន្ធអាល្លីម៉ង់ Joachim Gauck  ទទួលលោកប្រធានរដ្ឋ ទ្រឿងតឹនសាង។
រូបថត៖ ង្វៀនខាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ បានរៀបចំយ៉ាងឱឡារឹក នៅវិមានប្រធានាធិបតី ដោយមានបាញ់កាំភ្លើងធំ២១ណាត់។
រូបថត៖ ង្វៀនខាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ពិភាក្សាជាមួយលោកប្រធានាធិបតី Joachim Gauck។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីអធិការបតី អាល្លីម៉ង់ Angela Merkel ទទួលជួបលោកប្រធានរដ្ឋ ទ្រឿងតឹនសាង នៅវិមានអធិការបតី។
រូបថត៖ ង្វៀនខាង-ទីភា្នក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទទួលជួបលោករដ្ឋមន្រ្តីការបរទេស អាល្លីម៉ង់ Frank-Walter Steinmeier។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋធ្វើសាក្សី ក្នុងពិធីចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សហប្រតិបតិ​ការដៃគូ​យុទ្ធសាស្រ្ត​ក្នុង​វិស័យ​អាកាស​ចរណ៍
​នៃប្រទេសទាំងពីរ។រូបថត៖ ង្វៀនខាង-ទីភា្នក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទទួលជួបវាគ្មិននយោបាយនិងអ្នកប្រាជ្ញអាល្លឺម៉ង់នៅវិទ្យាស្ថាន Körber។
រូបថត៖ ង្វៀនខាង-ទីភា្នក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទទួលជួបស្និទ្ធិស្នាល ជាមួយមិត្តភក្តិអាល្លីម៉ង់របស់វៀតណាម។
រូបថត៖ ង្វៀនខាង-ទីភា្នក់ងារសារព័ត៌មានវៀតណាម

នៅកិច្ច​ពិភាក្សាជាមួយលោកប្រធានាធិបតី Joachim Gauck និង លោកស្រីអធិការ​បតី Angela Merkel ភាគី​ទាំងពីរ​បាន​កំណត់ទិសដៅនិងវិធាន​ការជាក់ច្បាស់ ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀត

​តម្លៃពាណិជ្ជ​កម្ម ទ្វេភាគី​រវាងវៀត​ណាម-អាល្លីម៉ង់ កើន​ទ្វេដង ចាប់​ពី៤,១ពាន់​លាន​ដុល្លាអាមេរិក​នៅឆ្នាំ២០១០ ឡើង​ជា៧,៨ពាន់​លាន​ដុល្លាអាមេរិក នៅឆ្នាំ​២០១៤។ អាល្លីម៉ង់ រក្សា​ជានិច្ច​ទីតាំង​ដៃគូ​ពាណិជ្ជ​កម្ម​ធំបំផុត​របស់វៀត​ណាម ក្នុងអឺរ៉ុប ស្រូប​យក​ជិត២០%នៃ​ការ​នាំ​ចេញ​របស់​វៀត​ណាម​ចូល​ក្នុង​ទីផ្សា​រអឺរ៉ុប​។

ណាម​-អាល្លីម៉ង់ ក្នុង​រយៈ​ពេល​ខាង​មុខ សំខាន់គឺកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងអប់រំ-បណ្តុះ​បណ្តាល គាំទ្រវៀតណាម​បង្កើនទំនាក់ទំនង សហ​ប្រតិបត្តិ​ការ​លើ​​គ្រប់វិស័យជាមួយ​សហភាពអឺរុប (EU) ក្នុង​នោះ​មាន​ការ​ជម្រុញចុះ​​ហត្ថលេខា​ លើកិច្ចព្រមព្រៀងសេរីវៀតណាម-អឺរ៉ុប (EVFTA)យ៉ាង​ឆាប់រហ័ស។ល។ ឱកាស​សហប្រតិ​បត្តិការ​ជាច្រើន រវាង​សហគមន៍​សហគ្រាស​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​ឡើង​ក្នុង​វេទិកា​សហ​គ្រាសវៀ​ត​ណាម​-អាល្លីម៉ង់ នៅ Frankfurt រួម​ចំណេក​បង្កើត​​កម្លាំងចលករ​ថ្មី ទម្លុះ​បណ្តាញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

លើមូលដ្ឋាននោះ ភាគីទាំងពីរ បាន​ឯកភាព​ខិតខំ​ប្រឹង​ប្រែង​នាំត​ម្លៃ​ពាណិជ្ជ​កម្ម​ឡើង​ដល់​២០​ពាន់លានដុល្លាអាមេរិក និងវិនិយោគរបស់អាល្លីម៉ង់នៅវៀតណាមឡើង៥ពាន់លាន​ដុល្លាអាមេរិក ក្នុង​៥ឆ្នាំខាង​មុខ។

ពាក់ព័ន្ធដល់ស្ថានភាពអន្តរជាតិនិងតំបន់ លោកប្រធានាធិបតី លោក​ស្រី​អធិការ​បតី​វាគ្មិន​នយោបាយ និងអ្នកប្រាជ្ញ​អាល្លីម៉ង់ បាន​សម្តែងការ​ព្រួយបារម្ភ ពីស្ថាន​ភាព​បង្កើន​សកម្មភាព​កែច្នៃឆ្នេរថ្ម​ប៉ប្រះ​ទឹក បង្កអស្ថេរភាព​ឲ្យសន្តិភាព ស្ថេរភាព និង​សន្តិសុខ​អាកាស​ចរណ៍ អាកាសចរលើ​សមុទ្រ​ខាងកើត ចែក​រំលែក​និង​គាំទ្រ​គោល​ជំហ​ររបស់​វៀត​ណាម ក្នុងការ​ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី លើមូលដ្ឋាន​គោរព​លក្ខន្តិកៈ​របស់ច្បាប់​អន្តរ​ជាតិ អនុសញ្ញា​របស់​អង្គការ​សហប្រ​ជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ ប្រកាសស្តីពីការប្រតិបត្តិការ​ នៃភាគីនានានៅសមុទ្រ​ខាងកើត (DOC) និង​ខិតខំ​មាន​ក្រុមប្រតិបត្តិ​ការ​នៅសមុទ្រខាងកើត​(COC)។
 


វៀតណាមនិងអាល្លីម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៦
 

១.កិច្ចព្រម​ព្រៀងអនុញ្ញាត​ឲ្យសាច់ញាតិ​នៃសមាជិក​ស្ថាប័ន​តំណាង​ការទូត​បាន​ធ្វើការ​មាន​ប្រាក់​ចំណូល។
២.កិច្ច​​ព្រមព្រៀងថ្នាក់រដ្ឋាភិបាល ស្តីពីសហប្រតិបត្តិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
៣.ពិធីការកែប្រែនិងបន្ថែមលើកិច្ចព្រមព្រៀងដឹកជញ្ជូនអាកាសចរនៅឆ្នាំ១៩៩៤។
៤.អនុស្សរណៈយោគយល់រួម ស្តីពីសហប្រតិបត្តិការក្នុងវិស័យរុក្ខាកម្ម
៥.អនុស្សរណៈយោគយល់រវាងក្រសួងពាណិជ្ជកម្ម​វៀតណាម ការិយាល័យ​ពាណិជ្ជ​កម្ម​និង​ឧស្សហកម្ម​វៀត​ណាម និងសហសម្ព័ន្ធសហគ្រាស​អាល្លីម៉ង់ ការិយាល័យ​តំណាង​ស្ថាប័ន​ពាណិជ្ជ​​កម្ម​​ឧស្សហកម្ម​អាល្លីម៉ង់​នៅវៀតណាម ស្តីពីសន្ទនាជាប្រចាំ។
៦.​កិច្ចសន្យាសេវាកម្មបច្ចេកទេស រវាងVietJetនិងសម្ព័ន្ធក្រុមហ៊ុន Lufthansa អំពី​ម៉ាស៊ីន​យន្ត​ហោះ A320។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ