02/06/2016 10:09 GMT+7 Email Print Like 0

បេឡារុសអនុម័តជាផ្លូវការកិច្ចព្រមព្រៀង FTAរវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយវៀតណាម

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានចុះហត្ថលេខាលើពង្រៀងច្បាប់អនុម័តជាផ្លូវការចំពោះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ជាមួយវៀតណាម។​អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសបេឡារុស លោក Alexander Mikhnevic បានសង្កត់ធ្ងន់ថា ការអនុម័តលើកិច្ចព្រមព្រៀងនេះនឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងបេឡារុសជាមួយវៀតណាម ព្រមទាំងធ្វើឲ្យទំនិញនាំចេញរបស់បេឡារុសទៅកាន់វៀតណាមកាន់តែមានភាពសម្បូរបែប។

នេះជាកិច្ចព្រមព្រៀង FTA ដំបូងរវាង EAEU ជាមួយដៃគូទី៣។ ​តាមកិច្ចព្រមព្រៀងនេះ ដំបូងឡើយនឹងលើកលែងពន្ធចំនួន៦០%សម្រាប់បញ្ជីឈ្មោះទំនិញលក់ដូរវាងសមាជិក EAEU ជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ