11/06/2015 11:20 GMT+7 Email Print Like 0

បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum

 

បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ អាហ្សអេវ៉ែក Leopoldo Girelli បេសកជនមិនប្រចាំ​បូរី​វ៉ាទីកង់នៅវៀតណាម បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum ។ ថ្លែងមតិនៅទីនេះ អាហ្សអេវ៉ែក Leopoldo Girelli​ បានអោយ​ដឹងថា៖ដោយមាន​បេសកកម្ម​ថែទាំ​សហគមន៍កាតូលិក ជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និង​រដ្ឋាភិបាល
បេសកជនមានគោលបំណងថា៖ សហគមន៍កាតូលិកនឹងរដ្ឋអំណាចខេត្ត Kon Tum បន្តកសាងទំនាក់ទំនងដ៏ល្អប្រសើរនេះ រក្សាសម្របសម្រួល​ក្នុងជីវភាពរស់នៅ ក៏ដូចជាសកម្មភាពសាសនានានា។ លោក Dao Xuan Qui ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum វាយតំលៃខ្ពស់ ចំពោះការរួម​វិភាគទានសកម្ម របស់ជនរួមជាតិ
កាន់សាសនាកាតូលិក និងបណ្ដាអ្នកមុខអ្នក​ការសាសនា ក្នុងការកសាងជីវភាពរស់នៅខាងវប្បធម៌ និងអភិវឌ្ឍន៍​សេដ្ឋកិច្ច។ លោក Dao Xuan Qui ក៏បានអោយដឹងថា៖ រដ្ឋអំណាចតំបន់ជានិច្ចកាលគោរព​ និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន និងបង្កលក្ខណះងាយស្រួលបំផុត សំរាប់សកម្មភាពសាសនានានា​៕
តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ