02/10/2015 10:09 GMT+7 Email Print Like 0

បើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស


ទិដ្ឋភាពនៃពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស (រូបថត៖baotintuc.vn)

ពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេសត្រូវបានរៀបចំឡើងនៅរាជធា​នី​ឡុង​ដ៍នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០៥។ ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Nguyen Van Thao បានអះអាងថាការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិជាមួយដៃគូអន្តរជាតិនានា ក្នុងនោះមានអង់គ្លេស គឺជាសសរស្នូលមួយនៃដំណើរការសមាហរណកម្មលើគ្រប់ជ្រុងជ្រោយរបស់​វៀត​ណាម​។​ ការបង្កើតស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅអង់គ្លេសចំឱកាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍​លើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ បានបង្ហាញពីប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យការពារជាតិ។ វៀតណាមជានិច្ចកាលគោរពរតួនាទីរបស់អង់​គ្លេស​លើឆាកអន្តរជាតិហើយជឿជាក់ថា កិច្ចសហ ប្រតិបតិ្តការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរមិនត្រឹមតែនាំមកនូវផលប្រយោជន៍ខាងសន្តិសុខសំរាប់ប្រទេសនិមួយៗប៉ុណ្ណោះទេ គឺថែមទាំងនឹងរួមចំណែកធានាសន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោកទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ