16/11/2015 07:19 GMT+7 Email Print Like 0

បើកសម្ពោធសួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង

ពិធីបើកសម្ពោធគំរោងការណ៍សួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូងបានប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម។ គំរោងការណ៍នេះគឺសំដៅបង្កើនយន្តការសហប្រតិបតិ្តការអភិវឌ្ឍន៍ឧស្សាហកម្មរវាងស្ថាប័នគ្រប់គ្រងរដ្ឋជាមួយវិទ្យាស្ថាន សាលារៀន មូលដ្ឋានស្រាវជ្រាវក៏ដូចជាសហគមន៍អង្គភាពអាជីវកម្មនិងបុគ្គល។ តាមនោះទាក់ទាញអង្គភាពអាជីវកម្មប្រមូលផ្ដុំស្រាវជ្រាវអភិវឌ្ឍន៍ផលិតផល បចេ្ចកទេសខ្ពស់នៅតំបន់ដីសណ្តទន្លេ Cuu Long រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់។ថ្លែងមតិនៅទីនេះលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖ 


លោក Nguyen Thien Nhan ថ្លែងមតិនៅពិធីបើកសម្ពោធ

“សួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូងត្រូវបានសាងសង់ឡើងនៅទីក្រុង Can Tho ដែលជាមជ្ឈមណ្ឌលកសិផល ផ្លែឈើធំបំផុតនៅវៀតណាម ហើយនឹងរួមចំណែកលើកកំពស់តំលៃនៃកសិកម្មវៀតណាម លើកកំពស់ប្រាក់ ចំណូលសំរាប់ប្រជាជននៅតំបន់នេះ។ព្រមទាំងនឹងបង្កើតឱកាសថ្មីសំរាប់អង្គភាពអាជីវកម្ម មហាវិទ្យាល័យវិទ្យាស្ថានស្រាវជ្រាវនៃកូរ៉េខាងត្បូងសហប្រតិបតិ្តការជាមួយវៀតណាមផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ