16/11/2015 07:19 GMT+7 Email Print Like 0

បើកសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥


បើកសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ​វៀតណាម (Dong Mo, Son Tay ក្រុងហាណូយ) បរិយាកាសវប្បធម៍ផ្សារ​បណ្ដែត​ទឹកណាមបូបានរៀបចំដ៏រស់រវើក។ នេះជាព្រឹត្តិការន៍ចាប់ផ្ដើមឲ្យបណ្ដា​សកម្មភាព​នៃសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់២៣វិច្ឆិកា។ លោក Lam Van Khang អនុប្រធានគណៈកម្មការទទួលបន្ទុកគ្រប់គ្រងភូមិវប្បធម៍ទេសចរណ៍បណ្ដាជន​ជាតិវៀតណាមនិងជាប្រធានគណៈចាត់តាំងសប្ដាហ៍មហាសាមគ្គីបណ្ដាចនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥បានឲ្យដឹងថា៖

“យើងខ្ញុំប្រមូលផ្ដុំរៀបចំសម្រស់វប្បធម៍ប្រពៃណីយ៉ាងសម្បូរបែបដោយមានការចូលរួមរបស់ជនរួមជាតិសិប្បករណាមបូ។​ នោះមិនត្រឹមតែជាការលក់ដូរ​ធម្មតា ថែមទាំងជាបរិយាកាសវប្បធម៍មួយផង។ នៅទីនេះជនរួមជាតិ​បង្ហាញរាល់​សកម្មភាពប្រចាំថ្ងៃរបស់ខ្លួនពីការលក់ទិញផ្លាស់ប្តូរដល់សកម្មភាពធម្មតាទៀត​ផង៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ