17/02/2016 09:55 GMT+7 Email Print Like 0

បើកសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក


បើកសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

​នាព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ (ថ្ងៃទី១៥ ខែកុម្ភះ​តាមម៉ោងតំបន់)  សន្និសីទជាន់ខ្ពស់​ពិសេសអាស៊ាន-អាមេរិក ត្រូវបានបើកជាផ្លូវការនៅរដ្ឋ California (អាមេរិក) ដោយ​មានការចូលរួមរបស់ប្រធានា​ធិបតីអាមេរិក លោក Barack Obama និងថ្នាក់ដឹកនាំប្រ​ទេសជាសមាជិកអាស៊ាន​ទាំង១០។ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទលើក​នេះ។ តាម​គំរោង​ប្រធាន​​បទ​ពិភាក្សា នៅសន្និសីទជាន់ខ្ពស់លើកនេះ គឺប្រមូលផ្តុំទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ដៃគូឆ្លង ​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ (TPP) និងបញ្ហាសមុទ្រ​ខាងកើត។ 

ក្នុងថ្ងៃធ្វើការដើមដំបូង ដោយប្រធានបទ៖ ជំរុញភាពសម្បូររុងរឿងនៅក្នុងតំ​បន់ ដោយផ្អែកទៅលើការ​ផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍​អង្គភាព​អាជីវកម្ម សន្និសីទលើក​នេះនឹងប្រមូលផ្តុំ​ទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយ​ប្រមូល​ផ្តុំទៅ​លើកា​រអនុ​វត្តកិច្ចព្រមព្រៀង TPP ។

​ក្នុងថ្ងៃធ្វើការទីពីរ សន្និសីទនឹងពិភាក្សាអំពីបញ្ហាសមុទ្រ ដែលក្នុងនោះសង្កត់​ធ្ងន់ទៅ​លើសេរីភាព និង​សន្តិសុខ​នាវាចរណ៍​នៅសមុទ្រខាង​កើត។ ទីប្រឹក្សាសន្តិ​សុខជាតិអាមេរិក លោក Ben Rhodes បានអោយដឹង​ថា៖ ប្រធានា​ធិបតី លោក​ Barack Obama នឹងនាំចេញសារថា៖ ជំលោះទាំងឡាយត្រូវដោះស្រាយ​ដោយសន្តិ​វិធី សមស្រប​ជាមួយ​ការកំណត់​របស់អន្តរជាតិ។ ក្រៅពីនោះ បណ្ដាថ្នាក់ដឹកនាំនេះ​ក៏បានពិភាក្សា អំពីលិទ្ធិភេរ​វកម្ម និង​ការ​លំបាក​សាកល្បង​ឆ្លងដែន​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ