07/11/2014 14:22 GMT+7 Email Print Like 0

បើកវេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាប ទន្លេ Cuu Long _ Soc Trang


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh

ថ្លែងមតិនៅក្នុងពិធីបើក វេទិកាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាបទណ្លេ Cuu Long _ Soc Trang នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ​នៅទីក្រុង​ Soc Trang (ភាគខាង​ត្បូង​វៀត​ណាម​) ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vu Van Ninh បានអះអាងថា៖ ដោយប្រធានបទ៖ ​រៀបចំរចនាសម្ព័ន្ធកសិកម្ម​ឡើង​វិញ - កសាងជនបទថ្មីនៅតំបន់វាលទំនាបទន្លេ Cuu Long វេ​ទិ​កា​​លើកនេះ ជា​សកម្មភាព​ជាក់ស្ដែង រួមជាមួយប្រទេសទាំងមូល អនុវត្តល្អជាងទៀតចំពោះ​រាល់ការផ្តួចផ្តើមគំនិតគោលនយោបាយរបស់បក្ស រដ្ឋ ស្ដីពីកសិកម្ម កសិករ និងជនបទ។

សង្កត់ធ្ងន់ទៅលើសារសំខាន់នៃ វាលទំនាបទន្លេ Cuu Long លោក Vu Van Ninh បានចាត់​ទុក​ថា​៖ នេះគឺជាតំបន់ដីមានទីតាំងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ធានាសន្តិសុខ ការ​ពារ​ប្រទេស​។ ប៉ុន្តែ​ វាលទំនាបទន្លេ Cuu Long ក៏កំពុងប្រឈម​មុខ​ នឹង​ការលំបាក​មិន​តិច​តូច​ទេ​។ ​ដូច្នេះ វេទិកាលើកនេះជាឱកាសដើម្បីបណ្ដាខេត្ត ទីក្រុងនៅក្នុងតំបន់​ប្រមូល​ផ្តុំស្វែង​រក​ដំ​ណោះស្រាយ បង្កើតកម្លាំងចលករខ្លាំងក្លាជាងទៀតសំរាប់ការអភិវឌ្ឍន៍ ក៏ដូចជាលើកស្ទួយ​ជីវ​ភាព​រស់នៅ របស់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រី​ Vu Van Ninh បានស្នើថា៖ “ខ្ញុំស្នើគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម និងតំបន់នៅក្នុងតំបន់ត្រូវយកចិត្តទុក​ដាក់ជាច្រើនថែមទៀត ដល់គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រួមផ្សុំជាមួយការធានាសុខុមាលភាពសង្គម ថែទាំជីវភាព​រស់នៅខាង​សម្ភារះ​និង​ស្មារតីរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច …លៗ ទន្ទឹម​នឹង​នោះ​ សកម្មភាពរបស់វេទិកាក៏ត្រូវផ្សាភ្ជាប់ជាងទៀតជាមួយស្ថានភាពជាក់ស្ដែង ​ដោះ​ស្រាយ​​រាល់ការជំពាក់ជំពិន បញ្ហាដែលបានដាកចេញ…លៗ៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ