25/11/2014 10:52 GMT+7 Email Print Like 0

បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣


បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣

ដោយប្រធានបទ៖ ខ្សែភាពយន្ត-​សមាហរណកម្ម និង​ការអភិវឌ្ឍន៍ចីរភាព មហោស្រព​ខ្សែ​ភាព​យន្ត​​អន្តរជាតិហាណូយ លើកទី៣ បានបើកនាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ​ទី​ក្រុង​​ហាណូយ។ មានខ្សែភាពយន្ត​ចំនួន១៣០ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣២ បាន​ចូល​រួមមហោ​ស្រពលើកនេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen The Thao ប្រធាន​គណៈកម្មាធិកា​រប្រជាជនទីក្រុងហាណូយបានអោយដឹងថា៖“ មហោស្រព​ខ្សែ​ភាពយន្ត​អន្តរជាតិ​ហាណូយ ជាទិវាបុណ្យធំ ​ដើម្បីលើកដម្កើងបណ្ដាវណ្ណកម្មខ្សែភាពយន្តឆ្នើម ពោ​ពេញ​ទៅ​ដោយ​លក្ខណះមនុស្សសាស្ត្រ។

ទន្ទឹមនឹងនោះក៏រួមចំណែកសំខាន់ក្នុងការផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សវៀតណាមតាម​រយៈ​រូបភាព​រដ្ឋធានីហាណូយទៀតផង។”ក្នុងក្របខ័ណ្ឌមហោស្រព សកម្មភាព​ជា​ច្រើន​នឹង​បាន​រៀប​ចំ​ឡើង ​ដូចជា៖ សិក្ខាសាលា៖សហប្រតិបត្តិការផលិតភាពយន្ត​រវាងវៀត​ណាម​និង​ប្រទេស​នា​នា​ …លៗ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣ ប្រព្រឹត្តទៅ​ពីថ្ងៃទី២៣ដល់​ថ្ងៃ​ទី២​៧ ខែវិច្ឆិកា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ