20/11/2014 11:20 GMT+7 Email Print Like 0

បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac


បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac(VOV)

កម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac បានបើកនាយប់ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៤ នៅខេត្ត Thai Nguyen (ភាគខាង​ជើងវៀតណាម)។ នេះ​គឺជាសកម្មភាព​ផ្សព្វ​ផ្សាយ​ ឧទ្ទេសនាមអំពីសក្ដានុ​ភាពទេសចរណ៍ ការទាំក់ទាញវិនិយោគិន អាជីវករចូលក្នុងតំបន់ Viet ​Bac រួមមាន៖ Thai Nguyen, Bac Kan, Cao Bang, Lang Son , Tuyen Quang, Ha Giang ។​ នៅទីនេះបានមានបណ្ដាឈុតសម្ដែងសិល្បៈជាច្រើន ដូចជា៖​ពិធីអាពាហ៍ពិពាហ៍​របស់​ជន​ជាតិ​ Dao នៅខេត្ត Bac Kan ពិធី Then របស់ជនជាតិ Tay នៅខេត្ត Cao Bang …ជាដើម។ ថ្លែង​មតិ​នៅ​ទីនេះ​ លោក Nguyen Van Tuan - អគ្គនាយកអគ្គ​នាយកដ្ឋានទេសចរណ៍វៀតណាម ​បាន​​សង្កត់ធ្ងន់ថា៖

“          ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាព អត្តសញ្ញាណរបស់តំបន់ និង​កម្លាំងតភ្ជាប់​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់ Viet Bac ក្រសួងវប្បធម៌ កីឡា​និងទេសចរណ៍ស្នើបណ្ដា​តំបន់ត្រូវ​បង្កើ​ត​គំ​រោង​ផែនការមេ អនុវត្តបណ្ដាកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ ទួរតំបន់ទេសចរណ៍ ប្រកប​ដោយ​ជាក់​ស្ដែងនិងចីរភាព។ តាមរយៈការតភ្ជាប់លើគ្រប់ជ្រុងជ្រោយ មានកម្មវិធីតភ្ជាប់ជាក់ស្ដែង សម​ស្រប ពិសេសគឺយកចិត្តទុកដាក់ដល់ការងារធ្វើអាជីវកម្មធនធានទេសចរណ៍ចីរភាព មាន​ការ​ទទួលខុសត្រូវចំពោះបរិស្ថាន បង្កើនការងារបណ្ដុះ​បណ្ដាប្រភពធនធានមនុស្ស បំពេញ​តម្រូវ​ការផ្សាភ្ជាប់ជាមួយតំបន់ផ្សេងៗទៀត ជាពិសេសគឺរដ្ឋធានីហាណូយ៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ