01/05/2017 08:01 GMT+7 Email Print Like 0

បុរសជនជាតិអាមរិក “លាបពណ៌” ផ្លូវ​ថ្នល់​បូរាណ​

ថ្ងៃមួយ​ ច្រក​ចូលតូចដែល​​ប្រឡាក់ទៅដោយ​​ស្លែ ចាស់​គម្រិល នៅ​ក្បែ​រ​ទីស្ការ​បូជា​​គិម​ង៉ឹន(Kim Ngan) នៅផ្លូវ​​ហាង​បាក (Hang Bac) (ហាណូយ) ​បាន​ផ្លាស់សម្លៀក​​បំពាក់​​ថ្មី​​ រស់​​រវើក​ និង​​ស្រស់​ប៉​​ប្រិម។ អ្នក​និពន្ធ​នៃ​ផ្ទាំង​គំនូរ​ចម្រុះទៅដោយ​​ពណ៌សម្បុរ​​នេះ គឺ​​បុរស​ជនជាតិ​​អាមេរិក​ Scott Matt ។

មកពីទីក្រុង Philadelphia ​ល្បី​ឈ្មោះ​​ពី​សិល្បៈ​​វិថី​ Scott Matt ដោយ​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​​របស់​ខ្លួន​ បាន​ប្រែក្លាយ​បរិយាកាស​​ច្រក​តូច​​​លេខ​​៥០ ផ្លូវ​ហាង​បាក (Hang Bac) ក្លាយ​ជា​មាន​ភាព​រស់​រវើក​ ​​ទាក់ទាញ​ចំណាប់អារម្មណ៍​​នៃ​ភ្ញៀវ​ទេសចរណ៍​​អន្តរជាតិ​ ដែលបាន​អញ្ជើញមកទេសចរណ៍​​នៅ​ហាណូយ​។ ក្រោយពេល​បញ្ចប់​ការ​​សិក្សា​​បច្ចេកទេស​​ពាណិជ្ជកម្ម​​ មហាវិទ្យាល័យ​ Drexel (Philadelphia អាមេរិក) Scott Matt បាន​​សម្រេច​ចិត្ត​​​ជ្រើស​រើស​​ហាណូយ​​ ជា​ទីកន្លែង​​ទេសចរណ៍​ដំបូងបង្អស់​​របស់​ខ្លួ​ន​នៅវៀតណាម​។ ដំបូង​ Scott Matt មាន​ការ​​អៀន​ខ្មាស​​ពេល​ចូល​ទៅ​ផ្លូវ​ថ្នល់​​បូរាណ​​ហាណូយ​ ប៉ុន្តែ​បរិយាកាស​​បូរាណ​ ​ជីវភាព​រស់​នៅ​មមាញឹក​​របស់​​ប្រជាជន​នៅ​​ច្រក​តូច​ បាន​ទាក់​ទាញ​អារម្មណ៍​​បង។ បងស្នាក់នៅ​​សណ្ឋាគារមាន់​​ (ច្រក​​​លេខ​៥០ ផ្លូវ​​ហាង​បាក (Hang Bac)​) ដែល​មាន​​តម្លៃ​សមរម្យ​​ Scott Matt បាន​​សម្រេចចិត្ត​​ជ្រើស​ហាណូយ​ ជាទីកន្លែង​រស់​នៅ​​និង​ធ្វើការ​។​
 
រួម​ជា​មួយ​បទពិសោធន៍​​ជីវភាព​​រស់​នៅតាម​ផ្លូវ​ថ្នល់បូរាណ​ហាណូយ Scott Matt យល់​​ឃើញ​ថា​​ច្រក​​តូច​​របស់​​ហាណូយ​​ ជា​ទីកន្លែងដែល​​មាន​ម្ហូប​​អាហារ​ឆ្ងាញ់​ កន្លែង​​សម្រាក​តម្លៃ​​សមរម្យ​ ប៉ុន្តែ​ស្ទើរទាំងអស់ភ្ញៀវទេសចរណ៍​​មកដល់​ហាណូយ​ សុទ្ធតែ​​ជ្រើស​កន្លែងដែល​​នៅ​ជិត​ផ្លូវ​ថ្នល់​ ។ ហេតុនេះ Scott Matt បាន​សម្រេច​ចិត្ត​ពឹង​​ម្ចាស់​ផ្ទះ ​ដែល​បងស្នាក់​​​នៅ​ទិញ​ថ្នាំ​​ពណ៌​​ លាប​​ច្រកតូច ​លេខ៥០ ផ្លូវ​ហាង​​បាក (Hang Bac) សាឡើង​វិញ​។​



 បុរស​មកពី​ក្រុង​ Philadelphia ​ទិញបាន​​ថ្នាំពណ៌​ ហើយ​​លាបថ្មី​ឡើង​វិញ​នូវ​ជញ្ជាំង​​ថ្មទាំង​អស់​ របស់​ច្រក​ចូល ​
លេខ​៥០ ផ្លូវ​ហាងបាក (Hang Bac)...។ល។


 
ដោយ​បំណង​ចង់​បង្កើត​ភាព​ខុសប្លែក​ឲ្យ​ច្រក​​តូច​នេះ។​

ថ្នាំ​ពណ៌​​បាន​ Scott Matt ទិញ​ដោយ​ប្រាក់​បង្រៀនភាសា​​អង់​គ្លេស​​ប្រចាំ​ថ្ងៃ របស់​ខ្លួន​​​។​ មានតែ​​អំបោស​ជក់​លាប​ពណ៌​មួយ​​ដើម​​ និង​ឈើ​មួយ​​កំណាត​ រៀង​រាល់ថ្ងៃ​បង​​ឧស្សាហ៍ ផ្ចិត​ផ្ចង់ ​​លាបថ្នាំពណ៌​សាឡើង​វិញ​នូវ​បរិយាកាស​​ច្រក​ចូល​​ ដោយ​មាន​ផ្ទាំង​​ពណ៌ខុសពីគ្នា​។ ទោះបីមិន​បាន​សិក្សា​ខាង​ផ្នែក​សិល្បៈ​ Scott Matt តែង​​ខិតខំ​ផ្សំ​ពណ៌​ធ្វើដូច​ម្តេច​មើលទៅ​​ស្អាតជក់​ចិត្ត​បំផុត​។ ក្រោម​​បាតដៃ​​របស់​បង​ ជញ្ជាំង​មណ្ឌល​អនាម័យ​រួម​ដែល​ជាប់ស្លែ​​បៀប​ទឹក​ ​ និង​ជញ្ជាំង​រាំង​ស្កាត់​ផ្ទះ​ ក្លាយជា​ជ្រះ​ស្អាត​​ជាង​ ដោយ​ផ្ទាំង​​ពណ៌​លឿងទំ - ក្រហម - ខៀវ​ជាំ រីឯ​ប្រអប់​នាឡិកា​​អគ្គិសនី​ មើល​ទៅ​ហាក់ដូច​ប្រអប់ពណ៌​ បាន​ព្យួរ​ជាប់​​តាម​​ជញ្ជាំង​ ដោយសារ​​ការ​ផ្សំចម្រុះពណ៌​ខៀវ ក្រហម លឿង​ យ៉ាង​ក្រមិចក្រមើម​។​
 

“ថ្ងៃ​មុន​ ច្រកចូល​មិន​បាន​លា​បថ្នាំពណ៌​ ជួសជុល ទើប​​មើល​ទៅ​យ៉ាង​​ចាស់​គម្រិល​ និ​ង​ឱន​ថយ​ទៅ​។ ឥឡូវ​បាន Scott Matt​ មក​លាប​​ថ្នាំពណ៌​ធ្វើ​ឲ្យ​ច្រក​ចូ​ល​ស្អាត​ ជ្រះ​ជាង​។ យើង​ខ្ញុំ​​​សុទ្ធតែ​​ស្រប់​ចិត្ត​ និង​គាំទ្រ​ការងា​រ​ដ៏មាន​ន័យ​របស់​​បុរស​នេះ” (លោក​​ង្វៀន​យីថេ (Nguyen Duy The) ប្រជាជន​​រស់​នៅ​​​ក្នុង​ច្រក​​ចូល ​លេខ​៥០ ផ្លូវ​ហាង​​​បាក​ (Hang Bac) បាន​រស់​​នៅ​​ជាង​៤០ឆ្នាំមក​​ហើយ​)។

Scott Matt ចែក​រំលែក​ “ដំបូង​ពេលខ្ញុំលាបថ្នាំពណ៌​ មនុស្សគ្រប់​គ្នា​​សំឡឹង​មើល​​ខ្ញុំ​យ៉ាង​​​ចំឡែក​។ ហេតុនេះ ដើម្បី​មិន​​រំខាន់​​ដល់​មនុស្សគ្រប់គ្នា​ ខ្ញុំតែង​លាប​ថ្នាំ​ពណ៌​នៅ​​ពេលរាត្រី​​ ​រាល់ព្រឹក​ក្រោកពីដំណេក​​ប្រជាជន​នៅ​ទីនេះ នឹង​មាន​អារម្មណ៍​​ចំណូល​​ចិត្ត​​ជាង ​ជាមួយ​ពណ៌សម្បុរ​ថ្មី​”។
 
ក្រោយជាង​មួយ​ខែ ដែល​​បាន​ Scott Matt លាបថ្នាំ​ពណ៌​សាឡើង​វិញ​រួច​ បរិយាកាស​​នៃ​ច្រកចូល ​លេខ​៥០ ផ្លូវ​ហាងបាក (Hang Bac) ​បំបាត់ចោលបាន​នូវ​​អាវ​​ចាស់​​គគ្រិច រង​​ជាប់​​ធូលី​ នៃ​​ពេលវេលា​ បែរជា​មាន​ពន្លឺ​ភ្លឺត្រចះ​​ ដូច​ជា​​ផ្ទាំង​គំនូរ​​ពណ៌ដ៏​ស្រស់​​​បំព្រង​។ ឥឡូវ​​រូបភាព​បុរស​ជនជាតិ​អាមេរិក​ កាន់​ជក់​នៅ​ក្បែរ​ថុង​​ថ្នាំ​ពណ៌​ និង​​​ជញ្ជាំង​ថ្ម​នៅ​​​ច្រកចូល ​លេខ៥០ ផ្លូវ​ហាងបាក​ (Hang Bac) បាន​ក្លាយ​ជាទ​ម្លាប់​​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​នៅទីនេះ​​។ ជួនកាល​មាន​ជនប្រជាជន​នៅ​​ក្នុង​​ច្រក​ចូល​ ពឹង​ Scott Matt លាបពណ៌​សាឡើង​វិញនូវ​​ជញ្ជាំងផ្ទះ​​របស់​ខ្លួន​។
 
សព្វថ្ងៃ​​​ទន្ទឹម​នឹង​​ការងារបង្រៀន​​ភាសាអង់​គ្លេស​ Scott Matt នៅ​ធ្វើជា​អ្នក​ណែនាំ​ទេសចរណ៍​​ឧទ្ទេសនាម​​ពីផ្លូវ​ថ្នល់​​​​បូរាណ​​ហាណូយ ​​ជូនភ្ញៀវទេសចណ៍​អន្តរជាតិ​ ដែល​អញ្ជើញមក​ទេសចរណ៍នៅ​​ហាណូយ ពេល​​ពួកគេ​ចូលមក​ទស្សនា​​​ច្រកចូល ​លេខ​៥០ ផ្លូវ​ហាង​បាក (Hang Bac)​។​
 
និយា​យពី​បំណង​​ពេល​ធ្វើ​សម្រេច​ការងារ​​លាប​ថ្នាំ​ពណ៌​​សាឡើងវិញ នូវ​ច្រក​​ចូល ​លេខ​៥០ ផ្លូវ​ហាងបាក (Hang Bac) Scott Matt សង្ឃឹមថា​ការ​ងារ​នេះ របស់បងនឹងទាក់ទាញ​បាន​​ចំណាប់អារម្មណ៍​របស់​​មនុស្ស​គ្រប់គ្នា​ ក្នុង​ការ​ងារ​​អភិរក្ស​​លក្ខណៈ​ស្រស់ស្អាត​ របស់ផ្លូវថ្នល់​​​បូរាណ​ហាណូយ​​។ ការ​ដំឡើង​ពណ៌​សម្បុរ​​ថ្មី នូវ​ច្រក​​តូច​ក្នុង​​ក្រុង​ហាណូយ​ ក៏បង្កចំណាប់អារម្មណ៍​លើ​ភ្ញៀវ​ទេសចរណ៍​ ជួយ​ពួកគេ​មា​ន​ឱកាស​​ពិសោធន៍​លើ​​ដំណើរ​ទេសចរណ៍​របស់​ខ្លូន​​​ច្រើនជាង​ នៅប្រទេស​​​វៀតណាម​៕

 








 ច្រក​តូច លេខ​៥០ ផ្លូវ​ហាង​បាក​ (Hang Bac) បាន​ពាក់លើខ្លួន​​នូវ​សម្លៀក​បំពាក់ថ្មី​​សម្បុរទៅ​ដោយ​ពណ៌​សម្បុរ​​ចម្រុះគ្នា​​
ដោយសារ​​បុរស​អាយុ​២៣​ឆ្នាំ​ Scott Matt មកពីក្រុង​ Philadelphia អាមេរិក​។​


 Scott Matt ចែក​រំលែក​ព័ត៌មាន​ជាមួយ​ភ្ញៀវទេសចរណ៍​​ពីច្រក​ចូលដែល​​ពោរពេញ​ទៅដោយពណ៌​សម្បុរ​ ដែល​បង​លាប​ពណ៌។

 ក្រោយ​រយៈពេលមួយ​ខែ ​បាន​បង Scott Matt លាប​ពណ៌​សាជាថ្មី​ ច្រក​ចូល ​លេខ​៥០ ផ្លូវ​ហាង​បាក​ (Hang Bac)​
មាន​​ពន្លឺភ្លឺ​​ត្រចះ​​ដោយ​មាន​ផ្ទាំង​​ពណ៌​ចាប់​ចិត្ត​។​
 

 អត្ថបទ៖ ង្វឹន​ហា​ រូបថត៖ កុង​ដាត​
 

បណ្តាអត្ថបទបានផ្សាយ