11/04/2015 16:00 GMT+7 Email Print Like 0

បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ Bunpimay ឆ្នាំ ២០១៥

នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ស្ថានទូតឡាវប្រចាំនៅវៀតណាមបានរៀបចំពិធីទទួលឆ្នាំថ្មី ២០១៥ (ឆ្នាំ ២៥៥៨ តាមពុទ្ធប្រតិតិន)។ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍​គណៈ​លេខាមជ្ឈឹម​បក្សកម្មុយនិស្ត វៀតណាម លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម រួម​ជា​មួយ​ ថ្នាក់ដឹកនាំរបស់បក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានចូលរួមពិធីនេះ។ ក្នុងបរិយាកាស សប្បាយ​រីករាយ​នៃ​ពិធី​ទទួលឆ្នាំថ្មី លោក Sompon Sichalon ឯកអគ្គរដ្ឋទូតឡាវប្រចាំ នៅវៀតណាមបានវាយតំលៃខ្ពស់ចំពោះ​ការ​ជួយជ្រោមជ្រែងរបស់វៀតណាមចំពោះឡាវ៖

“សាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅបន្តលៃទុកឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​យើងខ្ញុំ​ការជួយឧបត្ថម្ភក្នុងការបណ្តុះបណ្ដាលប្រភពធនធាន់មនុស្ស លើគ្រប់វិស័យដែល​រួមចំណែក​សំខាន់​ក្នុង​ការពូនជ្រុំទំនាក់ទំនងមិត្តភាពចំណងសាម គ្គីភាពពិសេសនិងកិច្ចសហ​ប្រតិបត្តិការលើ​គ្រប់​វិស័យ​រវាង​ឡាវ​និងវៀតណាម។ ទន្ទឹម នឹងនោះ រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុការពារនិងកសាង​ប្រទេស​ជាតិ​របស់​យើង​ខ្ញុំ។ យើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃ ណី​រវាង​ប្រជាជន​នៃប្រទេសទាំង ២ ឡាវ-វៀតណាមឲ្យបានរឹងមាំជានិច្ច។”

ថ្លែងមតិក្នុងពិធីនេះ តាងនាមបក្សរដ្ឋរដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកស្រី Nguyen Thi Doan អនុ​ប្រធាន​រដ្ឋវៀតណាមបានអះអាងថា៖

“បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលរួមដំណើរជាមួយបក្សរដ្ឋនិងប្រជាជន ឡាវ​ជាបងប្អូនរក្សា​និង​ពូនជ្រុំ​ទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​ប្រទេស​ទាំង​ ២ កាន់តែអភិវឌ្ឍន៍ឲ្យ បានខ្លាំងក្លាថែមទៀត។ ព្រមទាំង រួមចំណែកសកម្មក្នុងការកសាងសហគមន៍​អា​ស៊ាន​ នាចុងឆ្នាំ២០១៥ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំង ២ សន្តិភាពនិង ស្ថិរភាព​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងតំបន់និងលើសកលលោក៕” 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ