30/10/2014 08:58 GMT+7 Email Print Like 0

បុគ្គលិកសន្តិសុខចំនួន១០ពាន់នាក់បានដាក់ពង្រាយ ក្នុងពិធីបុណ្យទឹកកម្ពុជា


ការប្រណាំងទូកលើទន្លេសាប (រូបថត៖AP)

អភិបាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា លោក ប៉ា សុជាតិវង្ស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤​ បានឲ្យដឹងថា បុគ្គលិកសន្តិសុខចំនួន ១០ ពាន់នាក់ នឹងបានដាក់ពង្រាយ នៅរាជធានីភ្នំពេញ សំដៅធានាសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងរយៈពេលប្រព្រឹត្តទៅពិធីបុណ្យទឹកចាប់ពីថ្ងៃទី៥ដល់ទី៧វិច្ឆិការខាងមុខនេះ។លោក ក៏បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាទីក្រុងនិងប្រើប្រាស់​រាល់​វិធានការ​សំដៅធានាសន្តិសុខនិងសុវត្ថិភាពសំ​រាប់ភ្ញៀវទេសចរណ៍ទាំងឡាយ​។​ ពិធីបុណ្យទឹក​នេះ​គូសសំគាល់ពេលវេលាដែលទន្លេសាបប្ដូរចរន្តទឹក និងជាពិធីបុណ្យជា​រៀង​រាល់​ឆ្នាំ​ធំ​បំផុត​នៅ​កម្ពុជា​ ដោយមានសកម្ម​ភាពចំបងគឺការប្រណាំងទូកលើទន្លេសាបដែលទាក់ទាញ​ជន​កម្ពុជា​​ចំនួន៣លាននាក់ទៅទស្សនា៕

VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ