12/11/2014 14:11 GMT+7 Email Print Like 0

បាវទីនមិញចូវ - កិត្យានុភាពមាសវៀតណាម

ជាមួយកម្រាស់២៥ឆ្នាំ កសាង និងអភិវឌ្ឍន៍ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតមាសប្រាក់ត្បូង បាវ ទីន មិញចូវ អះអាងបានពាណិជ្ជសញ្ញា ក្នុងទីផ្សាររតនភណ្ឌវិចិត្រសិល្បៈវៀតណាម ដោយប្រភេទ​ផលិតផល​គុណភាពខ្ពស់ ក្នុងនោះមានប្រភេទផលិតផល សម្រេចចំណាត់ថ្នាក់អន្តរជាតិ។

គ្រាដំបូង បាវទីនមិញចូវ គ្រាន់តែជាហាងមាសតូចមួយឈ្មោះ គីមទីន ស្ថិតនៅវិថី បាច់ម៉ាយ ដោយនាយក វូមិញចូវ​ រួមទុននឹងមិត្តម្នាក់។ ដល់ចុងឆ្នាំ១៩៨៩ គឺបែកចេញជាហាងមាសមួយ ឈ្មោះបាវទីន នៅ២៩ វិថី​ត្រឹន​ញឹនតុង ហាណូយ។ ដល់ឆ្នាំ១៩៩៥ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតមាសប្រាក់ត្បូង បាវទីនមិញចូវ បាន​បង្កើតឡើង។

នៅបណ្តាថ្ងៃបង្កើតឡើងដំបូង បាវទីនមិញចូវ បានយកទិសស្លោកអាជីវកម្ម “រក្សាភាពទំនុកទុកចិត្ត ជាង​រក្សា​មាស” ទន្ទឹមនឹងនោះ លោកចាត់បុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីឯកទេសជំនាញ ក្នុង​និង​ក្រៅ​ប្រទេស ដើម្បីអនុវត្តន៍ចូលក្នុងបទដ្ឋានផលិត ច្នៃចេញផលិតផល គ្រឿងអលង្ការ ដោយគំនិត​ច្នៃប្រឌិត​។ ការបង្កើត​ថ្មី ពិសេសម្រេចគុណភាពវិចិត្រខ្ពស់ ប្រហាក់ប្រហែល​នឹង​គ្រឿង​អលង្ការ​នៃ​ប្រទេស​ជឿន​លឿន​ដូចជា៖ ប្រទេសអ៊ីតាលី ប្រទេសបារាំង សហរដ្ឋអាមេរិក។ល។

ដើម្បីមានផលិតផលបានមនុស្សជាច្រើនពេញចិត្ត បាវទីនមិញចូវ បានបណ្តាក់ទុននាំចូលប្រភេទ​ម៉ាស៊ីន​ច្នៃ​ផលិតជាច្រើនរបស់ប្រទេសក្រៅ ដែលមានខឿនច្នៃផលិតមាសប្រាក់ត្បូង ចំណាត់​ថ្នាក់​កម្ពូល​ពិភពលោក​ដូចជា៖ សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី។ល។ ពិសេស បាវទីនមិញចូវ គឺជាសហគ្រាសដំបូងនៅប្រទេសវៀតណាមប្រើម៉ាស៊ីនពិនិត្យអាយុមាស SCL-IV GOLD ANALYSING UNIT ដោយបច្ចេកវិទ្យាឧបករណ៍ វាស់លេខទ្រនិចលក្ខណៈចំលងកាំរស្មី X ជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន OTEC សហភាព អាល្លឺម៉ង់។

ឆ្នាំ២០១៤ បាវទីនមិញចូវ បានទទួលវិញ្ញាបនបត្រពាណិជ្ជសញ្ញាទំនុកទុកចិត្តរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាម។

បាវទីនមិញចូវ ជាអាស័យដ្ឋាន ទំនុកទុកចិត្តរបស់អតិថិជនជានិច្ច។

បន្ទប់ច្នៃផលិតគ្រឿងអលង្ការរបស់ បាវទីនមិញចូវ។

បាវទីនមិញចូវ ផ្តោតការច្នៃផលិត ដោយវិធីហត្ថកម្មដើម្បី​បង្កើតកំរិតប្រណិត​ពិសេស​ដោយឡែកសម្រាប់ផលិតផលនីមួយៗ។

 ភាពផ្ចិតផ្ចង់ និងល្អិតល្អន់បានសម្តែងយ៉ាងច្បាស់ ឆ្លងតាមបច្ចេកទេសដាំត្បូងលើគ្រឿងអលង្ការ។

ផលិតផលមាសរបស់ បាវទីនមិញចូវ សុទ្ធតែបានត្រួតពិនិត្យ យ៉ាងតឹងរ៉ឹង ដោយប្រព័ន្ធម៉ាស៊ីនឯកទេស។

ការច្នៃធ្វើគំរូដោយអ្នករចនាគំរូជំនាញ អនុវត្តន៍លើកម្មវិធីកុំព្យូទ័រឯកទេស។

បន្ទប់ត្រួតពិនិត្យអាយុមាសរបស់បាវទីនមិញចូវ។

ក្នុងប្រភេទផលិតផលរបស់ បាវទីនមិញចូវ ប្រភេទផលិតផលវ៉ាងរ៉ុងថាំងឡុង៩៩៩.៩ BTMC គុណភាព​អន្តរ​ជាតិ​ និងគ្រឿងអលង្ការគុណភាពរបស់ បាវទីនមិញចូវ បានអតិថិជន​ជ្រើស​តាំង​ជា​ទំ​និញ​វៀត​ណាម​គុណភាពខ្ពស់ បន្តបន្ទាប់ក្នុងប៉ុនា្មនឆ្នាំកន្លងមក។ វ៉ាងរ៉ុងថាំងឡុង៩៩៩.៩ BTMC មានការផ្តោះ​ប្តូរ​យក​ប្រាក់​ខ្ពស់ សែនងាយស្រួលក្នុងការធ្វើចរាចរ បណ្តាក់ទុននិងរក្សាទុក។ គ្រឿងអលង្ការគុណភាពខ្ពស់ បាវទីន​​មិញចូវ ជាពិសេសគឺធានាគុណភាព រូបរាងសម្បូរបែប តម្លៃសមស្រប ទើបបាន​អតិថិជន​កាន់​តែ​ពេញ​និយម ពីមួយថ្ងៃទៅមួយថ្ងៃហើយវាយតម្លៃជា “គ្រឿងអលង្ការមានស្លាកសញ្ញា”។ បច្ចុប្បន្ននេះ នៅ​ភាគ​ខាងជើង បាវទីនមិញចូវ មានដល់ ១០២ អាសយដ្ឋានលក់ គ្រឿងអលង្ការគុណភាពខ្ពស់ BTMC ចិញ្ចៀន​មាស វ៉ាងរ៉ុងថាំងឡុង៩៩៩.៩ BTMC។

ដោយទិសស្លោក ”ដើម្បីអតិថិជន ត្រៀមបម្រើ” ជាមួយកងជួរបុគ្គលិកបម្រើស្និទ្ធស្នាលនិងជំនាញ ផលិតផល​​របស់ បាវទីនមិញចូវ មិនត្រឹមតែបានអតិថិជន​ក្នុង​ប្រទេស​ទំនុក​ទុកចិត្ត​តែនៅ​ទាំង​បាន​ភ្ញៀវ​ទេសចរណ៍​ក្រៅប្រទេស ជ្រើសទិញប្រើ ឬដើម្បីធ្វើជាអំណោយអនុស្សាវរីយ៍​ពេល​មក​ទស្សនា​ប្រទេស​វៀត​ណាម​។

ដោយផលិតផលមាសសន្លឹកនិង គ្រឿងអលង្ការ សម្បូរបែប ធានាគុណភាព បាវទីនមិញចូវ ជាក្រុមហ៊ុន​ដំបូង​បង្អស់នៅភាគខាងជើង បានធនាគារជាតិ​វៀតណាម​ផ្តល់​លិខិត​អនុញ្ញត្តិ​ផលិតមាស​សន្លឹក​ដោយ​ចំនួន​ច្រើន ហើយបានធ្វើចរាចរទូទាំងប្រទេស រួមចំណែកស្ថេរភាពតម្លៃមាសក្នុងទីផ្សារ។

ដោយកិត្តិនាមនិងធានាគុណភាព បាវទីនមិញចូវ ទទួលបានពានរង្វាន់ដ៏មានតម្លៃក្នុងប្រទេសនិងអន្តរជាតិ ជាក់​ស្តែង ៖ ពានមាសកម្ពូលគុណភាពវៀតណាម ពានមាស នៃមួយ​ក្នុងដប់​ផលិតផល​មាន​កិត្តិនាម​គុណភាព​កម្ពូល ប័ណ្ណសរសើរ របស់នាយករដ្ឋមន្រ្តី គ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់ទីបី។ល។ ក្រៅពីនោះ បាវទីនមិញចូវ ជាសហគ្រាសតែមួយគត់ ក្នុងប្រព័ន្ធសហគ្រាសធំៗរបស់ប្រទេសវៀតណាម និង​អាស៊ីអគ្នេយ៍ មានកិត្តិយសបីឆ្នាំបន្តបន្ទាប់បានជ្រើសតាំង ដោយអង្គការទិសដៅ​ផ្តើម​គំនិត​សហ​គ្រាស​អន្តរជាតិ​ (BIB) ជ្រើសនឹងផ្តល់ពានរង្វាន់អន្តរជាតិ ពានមាសកម្ពូលគុណភាពអន្តរជាតិ ឆ្នាំ២០០៥ ពាន​ផ្កាយ​ផ្លាទិនគុណភាពអន្តរជាតិឆ្នាំ២០០៦ និងពានពេជ្រកម្ពូលគុណភាពអន្តរជាតិឆ្នាំ២០០៧។

រូបភាពមួយចំនួន អំពីប្រភេទផលិតផល របស់បាវទីនមិញចូវ ៖


















 

ទន្ទឹមនឹងការអភិវឌ្ឍន៍ពាណិជ្ជកម្ម បាវទីនមិញចូវ នៅបានដឹង​ថា​ជាសហគ្រាស​ចលនា​យ៉ាង​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌សង្គម ផ្តោតទៅលើការកសាងវប្បធម៌ ក្រុមហ៊ុន និងថែទាំសុខភាព ជីវភាព ស្មារតី​ឲ្យ​កម្មាភិបាល​បុគ្គលិកជាង៣០០គត់។ នេះគឺជាទិសដៅប្រកបដោយយុទ្ធសាស្រ្ត ជួយឲ្យ បាវទីនមិញចូវ អភិវឌ្ឍន៍​ស្ថេរភាពជានិច្ច ក្នុង២៥ឆ្នាំកន្លងមក និងបង្កើតសន្ទុះសម្រាប់បណ្តាឆ្នាំក្រោយទៀត។

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន

បណ្តាអត្ថបទបានផ្សាយ