13/08/2016 14:23 GMT+7 Email Print Like 0

បារាំងទទួលរៀបចំ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប២០១៦


បារាំងទទួលរៀបចំ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប២០១៦
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨សីហានៅទីក្រុង Choisy Le Roi ជាយទីក្រុងប៉ារីសប្រទេសបារាំងនឹងបានប្រព្រឹត្តទៅ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប ២០១៦ ដោយមានឈ្មោះថា “LUMOS” ឬបញ្ជាំងពន្លឺតាមវិធីរបស់អ្នក។ ថ្លែងមតិក្នុង សន្និសីទកាសែតឧទ្ទេសនាមអំពី Festival នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានសង្កត់ធ្ងន់ថា៖

“Festival ឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅចំនួន ៣ ទីមួយគឺជាទីលានសម្រាប់យុវជនវៀតណាម ដែលកំពុងសិក្សានិងធ្វើការនៅអឺរ៉ុប បារាំងមានឱកាសជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍។ ទីពីរ Festival ជាឱកាសងាយស្រួលសម្រាប់ផ្សព្វផ្សាយអំពីទឹកដីនិងមនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ ទីបីនេះជាឱកាសបំផុសសេចក្តីស្នេហារជាតិរបស់ យុវជន និស្សិតដែលកំពុងសិក្សានៅបារាំងនិងអឺរ៉ុប”។

តាមអនុប្រធានទទួលបន្ទុកការងារទំនាក់ទំនងកិច្ចការបរទេសនៃសមាគមនិស្សិតវៀតណាមប្រចាំនៅបារាំងលោក Nguyen Minh Duc ចំណុចសំខាន់នៃ Festival LUMOS ២០១៦ គឺការប្រឡងស្វែងរកអ្នកមានទេពកោសល្យវ័យក្មេងនៅទ្វីបអឺរ៉ុបទាំងមូល ដើម្បីជ្រើសរើស បុគ្គលឆ្នើម។​ចំណុចសំខាន់ទីពីរនៃ Festival គឺសិក្ខាសាលាស្តីពីសមុទ្រខាងកើត។ លោក Nguyen Minh Duc បានឲ្យដឹងថា៖

“ចំណុចសំខាន់ទី២គឺយើងខ្ញុំនឹងធ្វើការពិភាគ្សាអំពីបញ្ហាសមុទ្រខាងកើត ផ្តល់ព័ត៌មានឲ្យមិត្តវ័យក្មេងជ្រាបអំ​ពី​ស្ថានភាពកោះសមុទ្រ​អំពីសារៈសំខាន់របស់សមុទ្រខាងកើតចំពោះវៀតណាម។​ ជាពិសេសគឺសកម្មភាពនិងតួនាទីរបស់មិត្តវ័យក្មេងយ៉ាងដូចម្តេចចំពោះបញ្ហា នេះផងដែរ”៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ