09/11/2016 10:11 GMT+7 Email Print Like 0

បរិស័ទសាសនារួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ


ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យ
ជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនា

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញជួបប្រាស្រ័យជាមួយសមាជិក សមាជិកាសភាជាបរិស័ទសាសនាដែលកំពុងចូលរួមកិច្ចប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី១៤។ នៅក្នុងជំនួបនេះ បរិស័ទទាំងអស់ត្រូវបានអះអាងថា នឹងបន្តផ្តល់យោបល់ ចូលក្នុងសេចក្តីព្រាងច្បាប់ជំនឿសាសនាដែលកំពុងបានរដ្ឋសភាពិនិត្យនិងអនុម័តនៅ ក្នុងកិច្ចប្រជុំលើកទី២ ហើយចាត់ទុកនេះជាការរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ វិស័យសាសនានៅវៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំ​ណែក​របស់បរិស័ទជាសមាជិក សមាជិកាសភា។ លោកស្រី Truong Thi Mai ជឿជាក់ថា សមាជិកសមាជិកាសភាជា បរិស័ទសាសនាគប្បីបន្តបំពេញល្អភារកិច្ចរបស់ខ្លួន រួមចំណែកជាក់ស្តែងក្នុងនាមជាតំណាងរបស់ប្រជាជនត្រូវបាន​ប្រជាជនជឿទុកចិត្តជ្រើសតាំងជាសមាជិកសមាជិកា សភា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ