28/01/2017 09:35 GMT+7 Email Print Like 0

បរិយាកាសទទួលបុណ្យតេតលើតំបន់នានាទូទាំងប្រទេស

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ បរិយាកាស​សប្បាយ​រីករាយ​ទទួល​បុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​រកា​នព្វស័ក​២០១៧ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស​លើទូទាំង​ប្រទេស​។ មនុស្ស​គ្រប់រូបអន្ទៈសារ​ទន្ទឹង​រងចាំ​ពេលវេលាពិសេស ​ឆ្លង​កាត់​ឆ្នាំចាស់​ ទទួលឆ្នាំថ្មីដោយ​ក្តីសង្ឃឹម និងជំនឿជាក់​លើអនាគត។ អ្នកស្រី Pham Thi Lan ជនម្នាក់នៅទីក្រុងហូ​ជី​មិញ​ បានចែករំលែកថា៖
 
​“ចំទៅនឹងពេលវេលាឆ្លងកាត់ឆ្នាំចាស់ ទទួលឆ្នាំថ្មីនោះ​ជនចាស់ជរា​ ក្នុង​ក្រុម​គ្រួសារ​​នឹង​តំណាង​ទៅអុជ​ធុប​បួង​សួង​សួម​ឲ្យ​ឆ្នាំថ្មី ​ទទួល​តែសេចក្តី​សុខ​ចម្រើន​ក្នុង​គ្រួសារនិងសម្បូរសប្បាយ។​ បន្ទាប់មក​មនុស្សម្នា​បាន​ជួប​ជុំគ្នា​ផ្ទៀង​ស្តាប់​សេចក្តី​ជូន​ពរ​ឆ្នាំថ្មី របស់ប្រធានរដ្ឋផងដែរ”។
 
​នៅទី​ក្រុង Can Tho តាមវិថីផ្កានានាក៏​ពោរពេញទៅ​ដោយ​អ្នកទស្សនា​បរិយាកាស​សប្បាយរីករាយ ទទួល​បុណ្យ​តេត​។ វិថី​ផ្កាសិល្បៈ​របស់​ទីក្រុង​គឺ​ទាក់​ទាញ​ភ្ញៀវទេសចរជាច្រើន​កុះករ​មកទស្សនា។ ទន្ទឹមជា​មួយ​គ្នានោះ​រដ្ឋ​អំណាច​​នៅ​ស្រុក​កោះ Bach Long Vi  ទីក្រុង​ហាយហ្វុងវិញ ក៏បានថែទាំបុណ្យតេតជូនប្រជាជននៅ​ទីនេះ​ដូច​ជា​ដី​គោក​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ