22/08/2016 09:55 GMT+7 Email Print Like 0

បន្លែស្អាតហ័រវៀន (Hoa Vien)

ស្ថិតនៅក្បែរជើងភ្នំបា (Ba) (ឃុំអៀនប៊ិញ  (Yen Binh) ស្រុកថាច់ថឹត (Thach That) រដ្ឋធានី ហាណូយ (Ha Noi) ) នាបច្ចុប្បន្ននេះ កសិដ្ឋាន​​ហ័រវៀន (Hoa Vien) បានក្លាយទៅជា ទីកន្លែងផ្គត់ផ្គង់បន្លែស្អាតដែលបង្កើត​ក្តីជឿជាក់សំរាប់ប្រជាជន​​រដ្ឋធានីដោយពាណិជ្ជៈសញ្ញា បន្លែស្អាតដាយង៉ាន (Dai Ngan)

ដោយ​បំណង​ប្រាថ្នានូវ​ការ​​ផ្គត់​ផ្គង់ម្ហូប​អាហារ​ស្អាត​សំរាប់​អ្នក​ប្រើ​ប្រាស់ បង​ស្រី​ ទ្រឿង​គីម​ហ័រ (Truong Kim  Hoa) ម្ចាស់​កសិដ្ឋាន​​ហ័រ​វៀន​ (Hoa Vien)​​​ បាន​​ក្លាយបណ្តា​កូនភ្នំ​ត្រងិល​និង​តំបន់​ចោត​គ្រប​ដណ្តប់ដោយ​​ស្មៅ​ទៅ​ជា​តំបន់​ដាំ​បន្លែ​​ស្រស់បៃតងសរីរាង្គ។ ឆ្លៀត​យក​​​គុណ​សម្បត្តិ​ទំហំ​ដី​ធំ ប្រភព​ទឹក​​ធម្មជាតិ​នៅ​​ភ្នំ​បា (Ba) (ស្ថិត​ក្នុងឧទ្យានជាតិ ​​( Ba Vi)) ដ៏​បរិសុទ្ធ បងស្រី​ហ័រ (Hoa) បាន​ហ៊ាន​វិនិយោគ​​ដាំ​បន្លែសរីរាង្គ​ក្នុង​ផ្ទៃទំហំ​ដី​ ៥ ហិចតាជា​ដំបូង។

​ចំពោះ​​តំរូវការពិសា​​បន្លែ​ស្អាតរបស់​ប្រជាជន​​​កាន់តែ​​ខ្ពស់រួមជាមួយ​ការ​ជួយឧបត្ថម្ភ​របស់មន្ទីរ​កសិកម្ម​និងអភិវឌ្ឍន៍​​ជនបទ​ទីក្រុង​ហាណូយ និង​គណៈកម្មាធិការ​ថាច់​ថឹត (Thach That) ​​ក្នុង​​ការងារ​ហ្វឹក​ហឺ្វន​នូវ​បទដ្ឋាន​ផលិត​ជា​រៀង​សប្តាហ៍សំរាប់​កម្មករ  នា​បច្ចុប្បន្ននេះ កសិដ្ឋាន​ហ័រ​វៀន​បាន​បើកទូលាយ​ផ្ទៃ​ដី​ដាំ​បន្លែ​សរីរាង្គ​ឡើង​ដល់​ទំហំ ១០​ ហិចតា។

ដោយ​ពាក្យ​ស្លោក​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​បណ្តា​ផលិតផល​ ដែល​​មាន​ផល​ប្រយោជន៍​ចំពោះ​សុខ​ភាព​អ្នក​ប្រើប្រាស់​តែ​​ប៉ុណ្ណោះ​ទេ។ ថែម​ទាំង​​ផលិតផល​ទាំង​នោះ​​ក៏​​ការពារ​បរិស្ថាន​និង​សុខភាព​កសិករ​ ដែល​ចូលរួមក្នុង​ការ​ដាំដុះបន្លែ​ កសិដ្ឋាន​ហ័រ​វៀន​បាន​អនុវត្តន៍​បទដ្ឋាន​ដាំ​បន្លែ​​ស្រស់បៃតងសរីរាង្គ​យ៉ាង​ម៉ត់​ចត់​ ចាប់ពី​ដំណាក់កាល​ជ្រើស​រើស​​ពូជ​គ្រាប់​រហូត​ដល់​ដំណាក់​កាល​ប្រមូល​ផលបន្លែ។ ដំណាក់​កាល​បោច​ស្មៅ​ ធ្វើ​ដី​ ដែលសុទ្ធតែ​​​អនុវត្តន៍​ដោយ​ដៃ។ រីឯដំណាក់​កាល​ទប់​ទល់​​ដង្កូវ​ក៏​ប្រើប្រាស់​អន្ទាក់ឬ​ប្រើ​ប្រាស់​សត្វ​ល្អិត​មួយ​ចំនួន​ដូចជា​៖ គង្គក់ ជីង​ចក់ ដើម្បី​កម្ចាត់​​បណ្តាប្រភេទ​ដង្កូវ​​បំផ្លាញ​​បន្លែ។


ពូជបន្លែស្អាតត្រៀមដាំក្នុងវាលចំការ ដែលស្ថិតក្នុងកសិដ្ឋានហ័រវៀន

ចំការដាំបន្លែសរីរាង្គត្រូវដាំចំរុះនៅកសិដ្ឋានហ័រវៀន

ត្រូវបានហ្វឹកហ្វឺននិងអនុវត្តន៍ដោយផ្ទាល់ដៃបទដ្ឋានដាំបន្លែសរីរាង្គនៅកសិដ្ឋានហ័រវៀន ដំណាក់កាលទាំងឡាយចាប់ពីបោចស្មៅ ធ្វើដីសុទ្ធតែកម្មករអនុវត្តន៍ដោយដៃ

កសិដ្ឋានមានពលករចំនួន ១០០ នាក់ ដែលធ្វើការជាទៀងទាត់និងប្រាក់ខែ ១០ ម៉ឺនដុងក្នុងមួយថ្ងៃ ក្នុងនោះស្រ្តីរស់ក្នុងតំបន់ស្មើ ៩០ % 

កសិករម្នាក់បញ្ចប់មួយថ្ងៃធ្វើនៅកសិដ្ឋានហ័រវៀនក្នុងបរិស្ថានធ្វើការគ្មានជាតិគីមី

ប្រព័ន្ធស្រោចទឹកស្អាតដ៏ស្វ័យប្រវត្តិសំរាប់បន្លែក្នុងកសិដ្ឋានហ័រវៀន


ដើម្បីទប់ទល់ដង្កូវ កសិដ្ឋានហ័រវៀនមិនប្រើប្រាស់ជាតិគីមីទេ ហើយពួកគេបានដាក់អន្ទាក់ជាប់សត្វ ល្អិតដើម្បីកម្ចាត់ដង្កូវបំផ្លាញ

ដំណាក់កាលថែទាំ រើសស្លឹកនិងរកដង្កូវ ដែលកសិករអនុវត្តន៍ដោយផ្ទាល់ដៃ...

...ដូច្នេះបណ្តាប្រភេទបន្លែស្អាតរបស់កសិដ្ឋានហ័រវៀនធានាគុណភាពនិងផ្តល់រសជាតិឈ្ងុយឆ្ងាញ់ជាង

នាបច្ចុប្បន្ននេះ កសិដ្ឋានហ័រវៀនបានវិនិយោគកសាងផ្ទះសំណាញ់ ដើម្បីដាំប្រភេទបន្លែមួយចំនួន
ដែលទាមទារបរិស្ថានខ្ពស់


១៣ ឆ្នាំមុន កសិដ្ឋានហ័រវៀនគឺជាតំបន់ចោត កូនភ្នំត្រងិល ប៉ុន្តែនាបច្ចុប្បន្ននេះបានក្លាយទៅជាតំបន់ដាំបណ្តារងបន្លែស្អាតតាមជំរាលកូនភ្នំ ផ្គត់ផ្គង់កសិផលស្អាតឲ្យប្រជាជនរស់នៅរដ្ឋធានី

មួយថ្ងៃ កសិដ្ឋានហ័រវៀនផ្គត់ផ្គង់បណ្តាប្រភេទបន្លែផ្សេងៗចំនួន ៧០០ ដល់ ៨០០គីឡូក្រាមទៅកាន់ទីផ្សារ
ឲ្យអ្នកប្រើប្រាស់

ជាពិសេស ក្នុង​ដំណើរ​ការ​ដាំនិងថែ​ទាំ កសិដ្ឋាន​បាន​​ប្រើប្រាស់​ជីសរីរាង្គ ១០០% ជីកំប៉ុស ដែល​ផ្អាប់​ឲ្យ​ពុកផុយ ជីលាមួកសត្វបានមកពីកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ព្រៃនិងប្រភេទជីមេកានិកដែលកិនចេញពីសណ្តែត​សៀង។​ រហូត​ដល់​បច្ចុប្បន្ននេះ  ការ​ជោគ​ជ័យ​មួយ​របស់​កសិដ្ឋានហ័រវៀន​គឺ​ការ​ជួយ​ឧបត្ថម្ភ​កសិករ​រស់នៅទីនេះ​ផ្លាស់​ប្តូរ​ទម្លាប់​​​​ដាំដុះ​​​ដែល​​មានពីពេល​មុន ពួក​គេ​តែ​ដឹង​ប្រើប្រាស់​​ជី ​ថ្នាំកម្ចាត់​​ស្មៅ។

តាម​បង​ស្រី​ ដាំង​ធិស្វឹន (Dang Thi Xuan) កម្មករ​ម្នាក់​​ដែលធ្វើ​ការ​ក្នុង​ក្រុម​បន្លែ​លេខ​ ៥ ឲ្យ​ដឹង​ថា៖ “​មុន​នេះ​ ខ្ញុំ​មិន​ដឹង​អំពី​បន្លែសរីរាង្គ ដូច្នេះ​​ខ្ញុំ​នៅតែ​ប្រើប្រាស់​ថ្នាំ​កម្ចាត់​ដង្កូវ​និង​ថ្នាំកម្ចាត់​ស្មៅ​នៅ​ពេល​ដាំ​បន្លែ។ ​ចាប់​ពី​ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​កសិដ្ឋាន​ហ័រ​វៀន ដែលត្រូវបាន​កម្មាភិបាល​បណ្តុះ​បណ្តាល​អំពី​ដំណើ​ការ​និង​​ការ​អនុវត្តន៍ដោយ​ផ្ទាល់​ដៃ​​​លើ​រង​​បន្លែ​ជា​ច្រើនដែល​ដាំ​នៅ​ទីនេះ ខ្ញុំ​ និង​ ៨ គ្រួសារ​​ផ្សេងៗ​ក៏​បាន​អនុវត្តន៍​របៀប​ដាំ​បន្លែ​ដូច​កសិដ្ឋាន​ហ័រ​វៀន។​”

​រួម​ជាមួយ​ការវិនិយោគ​​ផ្ទះ​សំណាញ់​ចំនួន ១០ ​និង​ប្រព័ន្ធ​បាញ់​ទឹក​យ៉ាស្វ័យប្រវត្តិ​ដូច​ភ្លៀង​ អនុវត្តន៍បទ​ដ្ឋាន​​ដាំ​បន្លែ​​​តាម​របៀប​កំណត់នៅលើ​ជំរាល​កូន​ភ្នំឬកាំ​ជណ្តើរ​នៅ​ក្នុង​កសិដ្ឋាន​ហ័រ​វៀន​​សុទ្ធតែ​គ្រប​ដណ្តប់​ពណ៌បៃតង​​របស់​​​​បន្លែ​គ្រប់​មុខ​៖ ​បន្លែ​ព្រៃ បន្លែ​យក​ស្លឹក បន្លែ​យក​មើម​និង​ផ្លែ ​ដែលអ្នក​​ប្រើ​ប្រាស់​កាន់តែ​​ជា​ច្រើន​នាក់​ជឿ​ជាក់​និង​ចូល​ចិត្ត។ តាម​បងស្រី​ហ័រ (Hoa) នា​បច្ចុប្បន្ននេះ ​កសិដ្ឋាន​ហ័រ​វៀន​​បាន​ផ្គត់​ផ្គង់​​ទៅ​បណ្តាហាងនិង​សាខា​ជា​ផ្លូវការ​នៅ​​សង្កាត់ងា​តឹន (Nghia Tan) ខណ្ឌកូវ​យ៉ឹង (Cau Giay) ​និង​បណ្តា​សាខា​លក់​ម្ហូបអាហារ​សុវត្ថិភាព​ EcoFoods, Sevel Food, CleverFood, Topgreen…ក្រៅ​ពី​នោះ ទម្រង់​រូបភាព​ដាំ​បន្លៃ​សរីរាង្គ​របស់​កសិដ្ឋាន​ហ័រ​វៀន​​ត្រូវ​​​អ្នក​ជំនាញ​មួយ​ចំនួនដែល​មកពី​ប្រទេស​ជប៉ុន ប្រទេស​អ៊ីស្រាអែល ប្រទេសដាណឺម៉ាក​​អញ្ជើញ​មក​ទស្សនា​និង​​លើក​ឡើង​​​មធ្យោបាយ​សហប្រតិបត្តិការ។ កសិដ្ឋានហ័រវៀន​កំពុង​ប្រើប្រាស់​ពលករ​ចំនួន ១០០ នាក់​​ ដែល​រស់​​ក្នុងស្រុក​ថាច់​ថឹត ​ប្រាក់​ខែ​​ពី ៥ ដល់ ៧ លាន​ដុង​ក្នុង​មួយខែ​សំរាប់​ម្នាក់។

និយាយ​អំពី​ការ​អភិវឌ្ឍន៍​ទម្រង់​រូបភាព​​កសិដ្ឋាន​ហ័រវៀន​នៅ​ពេល​អនាគត បងស្រី​ទ្រឿង​គីម​ហ័រ​បាន​ចែក​រំ​លែក​​ថា៖ “តំរូវ​ការ​​ទិញ​បន្លែ​ស្អាត​នា​បច្ចុប្បន្ននេះ​របស់​ប្រជាជន​ជា​ច្រើន​ណាស់ “បន្លែ​ស្អាតដាយ​ង៉ាន”​និយាយ​ដោយ​​ឡែក​និង​បន្លែ​សរីរាង្គ​និយាយរួម​អាច​មាន​នៅ​យ៉ាង​រឹ​ង​មាំ​និង​អភិវឌ្ឍន៍​ត្រូវ​ការ​​រួម​ដៃ​​​​របស់​រដ្ឋ​​​ក្នុង​មធ្យោបាយ​​​ដូចជា​៖ របប​គោល​នយោបាយ ផ្ទេរ​បច្ចេកវិទ្យា គ្រប់​គ្រង​ការ​​ត្រួត​ពិនិត្យ​ទំនិញ​​​ក្នុង​ដំណាក់​កាល​លក់​ដូរ។ ប៉ុន្តែ យើង​ខ្ញុំ​កំពុង​ខិតខំប្រឹង​ប្រែង​​ដោយ​អតិបរមាណ ដើម្បី​រក្សា​និង​​លើក​កម្ពស់​គុណភាព​ផលិតផល “បន្លែ​ស្អាតដាយ​ង៉ាន”​​​ក្លាយទៅ​ជា​មិត្ត​រួម​ដំណើរ​ដ៏​ជឿ​ជាក់​​របស់​មេផ្ទះ​ជា​និច្ច​កាល.”/.

 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតគឿង
 
 
បណ្តាអត្ថបទបានផ្សាយ