11/10/2014 13:03 GMT+7 Email Print Like 0

បន្លែសុវត្ថិភាពនៅឃុំតៀនលេ

កម្មវិធីជនបទថ្មីបានក្លាយជាកម្លាំងជលករ ដើម្បីជំរុញតំបន់ដាំ
បន្លែជាប្រពៃណីតៀនលេ (ឃុំតៀនលេ ស្រុកហ្វាយឌឹក រដ្ឋធា
នីហាណូយ) ឲ្យក្លាយទៅជាតំបន់ឯកវប្បកម្មដាំបន្លែសុវត្ថិភាពធំ
បំផុត នៅរដ្ឋធានីហាណូយ។

 

ជាង១០ឆ្នាំមុន នៅពេលនិយាយដល់តៀនលេ បណ្តាកសិកររស់នៅហ្វាយឌឹក គ្រវីក្បាលធុញទ្រាន់ ពីព្រោះ
តំបន់នេះស្ងួតហួតហែង មិនទាន់មានភ្លៀងគឺលិចទឹក មិនទាន់ក្តៅគឺស្ងួត ហេតុនេះដាំបានតែបណ្តា
ប្រភេទបន្លែរយៈពេលខ្លីប៉ុណ្ណោះ។

ជាស្រុកមានប្រពៃណីដាំបន្លែតាំងពីយូរអង្វែងហើយ ប៉ុន្តែតៀនលេផលិតតែតាមទំហំតូចតាច  អ្នកណាធ្វើ
ក៏ធ្វើ រួមនឹងធាតុដីស្ងួតម្លោះ ហើយរហូតដល់ឆ្នាំ2007ទូទាំងឃុំមាន20% គ្រួសារក្រីក្រ។


លោកង្វៀនខាកវិញ រៀបចំដីមុនពេលយកគ្រាប់បន្លែពូជទៅដាំដុះ។

  បណ្តាស្រែត្រូវដាក់លេខតាមតួរអក្សរពី M1 – M800 ដើម្បីបែងចែកតាមឡូឲ្យគ្រួសារចំនួន800ចូលរួមដាំបន្លែសុវត្ថិភាពនៅតៀនលេ។

បច្ចុប្បន្ននេះ តៀនលេមានអណ្តូងខួងចំនួនជាង 600 ត្រូវបានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ យកគំរូទឹកទៅធ្វើវិភាគ និងបញ្ជាក់សុវត្ថិភាពសំរាប់បំរើការស្រោចស្រពបន្លែ។

តៀនលេ បានសម្រេចការងារប្រមូលបូកបញ្ចូលស្រែ ដូច្នេះបានបង្កើតវាលស្រែទំហំធំធេងជា
ស្រែគំរូដាំបន្លែ បង្កលក្ខណៈងាយស្រួលដល់ការធ្វើយន្តួបនីយកម្ម។

ពីភាពជាក់ស្តែងនេះ កម្មវិធីជនបទថ្មីមកដល់តៀនលេ បានបងប្អូនកសិករសប្បាយរីករាយទទួលយក។
លោកង្វៀនខាកដាវ ប្រជាជនម្នាក់នៅទីនេះបានសំណោះសំណាលថា៖ “រដូវប្រមូលបន្លែឆ្នាំ2010 កសិករតៀនលេយើងខ្ញុំ ប្រមូលបន្លែជាច្រើន ប៉ុន្តែតំលៃចុះថោកខ្លាំងណាស់  បន្លែដាំដុះបានយកទៅលក់
មានតំលៃថោកពេក ដូច្នេះប្រជាជនខ្ចីប្រមូលផលបន្លែ។ កសិករយើងខ្ញុំ នឹកស្មានចូលដល់ផ្លូវទល់ចក្រ
នៃការរកស៊ីហើយ”។

ចំពេលនោះ ឮកម្មាភិបាលឃុំ ស្រុក ហើយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយមកផ្សព្វផ្សាយ
កម្មវិធីជនបទថ្មី រៀចំឡើងវិញតំបន់ដាំបន្លែសុវត្ថិភាពតៀនលេ ដើម្បីផ្គត់ផ្គង់យ៉ាងស្ថេរភាពឲ្យបណ្តាផ្សារ
ទំនើបនៅរដ្ឋធានីហាណូយ ធ្វើឲ្យកសិករយើងខ្ញុំសប្បាយរីករាយស្ទើរស្រក់ទឹកភ្នែក។


ភាពសប្បាយរីករាយរបស់លោកដាវ និងបណ្តាកសិករតៀនលេ លេចចេញជាបណ្តើៗនៅចំពោះមុខ។
ដំបូងគីមណ្ឌលផ្ទះសំណាញ់ដ៏ទូលាយមានទំហំ 3ha បានកម្មាភិបាលនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ
មករៀបចំនិងកសាង។

បន្តទៀតគឺផ្លូវបេតុងក្នុងស្រែមានប្រវែងជិត8000m ដើម្បីប្រជាជនផុតចៀសពីភក់ជ្រាំច្រើននារដូវភ្លៀង។
ប៉ុន្តែសំខាន់ៗបំផុត មានលក្ខណៈសម្រេច ដើម្បីឲ្យតំបន់បន្លែតៀនលេអភិវឌ្ឍន៍គឺមន្ទីរកសិកម្មនិងអភិវឌ្ឍន៍
ជនបទហាណូយ បានបើកជាង 20​​​​ ថ្នាក់ហ្វឹកហាត់ ណែនាំនូវបទដ្ឋានផលិតបន្លែសុវត្ថិភាពតាមស្តង់ដា
VietGap ដើម្បីឲ្យបងប្អូនកសិករយល់ច្បស់លាស់​ បណ្តាបច្ចេកទេសស្តីពីការដាក់ជី ការស្រោចស្រព និង
របៀបបាញ់ថ្នាំការពាររុក្ខជាតិ និងបទដ្ឋានប្រមូលផល។

បងង្វៀនវ៉ាន់ហាវ ប្រធានសហករណ៍កសិកម្មតៀនលេ មានប្រសាសន៍ថា៖ “ បច្ចុប្បន្ននេះទូទាំងឃុំយើងខ្ញុំ
កំពុងជាប់រវាល់ប្រមូលផលបន្លែស្ពៃ។ បច្ចុប្បន្ននេះតំលៃលក់នៅស្រែក៏បាន1ម៉ឺន5ពាន់ដុង មួយគ.ក្រ។
ហេតុនេះបងប្អូនរីករាយបង្កបង្កើនផលណស់”។ ដើរតាមបណ្តោយទំនប់តៀនលេ នៅខាងមុខក្រុមយើងខ្ញុំ 
គឺកម្រាលព្រំពណ៌បៃតងលាតសន្ធឹងយ៉ាងវែង រួមនឹងស្រែបន្លែធំៗ ពីព្រោះឃុំបានសម្រេចការងារប្រមូល
បូកបញ្ចូលស្រែ។

បងហាវឲ្យដឹងថា៖ ចាប់ពីដើមឆ្នាំ2010រហូតដល់បច្ចុប្បន្ននេះ តំបន់បង្កបង្កើនផលបន្លែតៀនលេ ត្រូវបាន
វិនិយោគជាង16 ពាន់លានដុងលើហេដ្ឋារច្ចនាសម្ព័ន្ធ ដើម្បីឲ្យបងប្អូនកសិករនឹងចិត្តបង្កបង្កើនផល។

នៅរងបន្លែក្បែរស្រែរបស់បងហាវ ក្រុមយើងខ្ញុំបានជួបបងឃួតហ្វាងហ៊ុង កម្មាភិបាលបច្ចេកទេសនៃសាខា
នាយកដ្ឋានការពាររុក្ខជាតិហាណូយ កំពុងណែនាំបងប្អូនកសិករ អំពីរបៀបប្រើប្រាស់ថ្នាំការពាររុក្ខជាតិក្នុង
បទដ្ឋានផលិតបន្លែសុវត្ថិភាព។

បងហ៊ុងឲ្យដឹងថា៖ "រាល់សប្តាហ៍សាខានាយកដ្ឋានការពាររុក្ខជាតិ ក៏ចាត់កម្មាភិបាលទៅតៀនលេ ដើម្បី
ណែនាំបងប្អូនកសិករអំពី របៀបប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ត្រឹមត្រូវតាមបទដ្ឋានចុះ។

សព្វថ្ងៃនេះ បងប្អូនកសិករនៅឃុំតៀនលេ បានយល់ច្បស់លាស់បទដ្ឋាន និងពេលវេលាបាញ់ថ្នាំការពារ
រុក្ខជាតិ ប៉ុន្តែយើងខ្ញុំត្រូវតែមានវត្តមាននៅទីនេះ ដើម្បីត្រួតពិនិត្យប្រភពដើមថ្នាំ ត្រួតពិនិត្យបន្លែ ដើម្បីមាន
គម្រោងបង្ការកំចាត់ដង្កូវ ជំងឺថ្មីៗ"។


តំបន់ដាំបន្លែស្រស់ស្អាតតៀនលេ សព្វថ្ងៃនេះបានមាន “កសិដ្ឋានដាំបន្លែ”ជាច្រើន
និងក្លាយជាតំបន់ឯកវប្បកម្មដាំបន្លែសុវត្ថិភាពរបស់ហាណូយ។


ប្រមូលប៉េងប៉ោះ នៅតំបន់ឯកវប្បកម្មដាំបន្លែតៀនលេ។

កសិករតៀនលេវេចខ្ចប់បន្លែមុននឹងដឹកជញ្ជូនទៅដល់កន្លែងកែច្នៃជាបឋម។

បែងចែក វេចខ្ចប់បន្លែសុវត្ថិភាព នៅកន្លែងកែច្នៃបន្លែតៀនលេជាបឋម។

តាមស្ថិតិរបស់ឃុំតៀនលេនាដើមឆ្នាំ2010 ទូទាំងឃុំមានប្រជាជនប្រមាណ 600គ្រួសារចូលរួមបង្កបង្កើន
បន្លែ។ ប៉ុន្តេដល់ឆ្នាំ2014 បរិមាណគ្រួសារដាំបន្លែ បានកើនឡើងដល់ 800គ្រួសារ។ បងង្វៀនវ៉ាន់ហាវឲ្យ
ដឹងថា៖ មុននោះ បងប្អូនកសិករជាច្រើនបានបោះចោលមុខរបរដាំបន្លែ ពីព្រោះប្រាក់ចំណូលមិននឹងន
ឥឡូវនេះពួកគេក៏វិលត្រឡប់មកប្រកបមុខរបរនេះវិញ ពីព្រោះរដ្ឋយកចិត្តទុកដាក់វិនិយោគ។

បច្ចុប្បន្ននេះ គ្រួសារកសិករជាច្រើនរស់នៅតៀនលេ មាន"បណ្តាកសិដ្ឋានដាំបន្លែ"ដូចជា៖ គ្រួសារបងង្វៀន
ខាក់់វិញ បងកាវដាក់យ៉ាវ និងមានទំហំដាំដុះប្រមាណ0,25ហិកតា។

នេះជាបណ្តាគំរូជោគជ័យក្នុងចលនាកសាងជនបទថ្មីនៅតៀនលេ តំបន់ឯកវប្បកម្មបង្កបង្កើនបន្លែ
សុវត្ថិភាពធំបំផុតនៅរដ្ឋធានីហាណូយ./.


អត្ថបទ៖ ថុងធៀន-រួបថត៖ ត្រឹនថាញយ៉ាង
បណ្តាអត្ថបទបានផ្សាយ