19/06/2017 15:30 GMT+7 Email Print Like 0

បន្លែញ៉ត់ ( Nhot) - បន្លែសាមញ្ញារបស់កសិករផលិតអំបិលដែលរស់ក្នុងខេត្តងេអាន (Nghe An)

ពី​​ម្ហូប​សាមញ្ញ​របស់​កសិករ​ផលិត​អំបិល​ដែល​រស់នៅក្បែរសមុទ្រ ស្រុក​គ្វីញ​លឹវ (QuynhLuu) ខេត្ត​ងេ​អាន (Nghe An) បន្លែញ៉ត់ ( Nhot) បាន​ក្លាយទៅ​ជា​មុខ​ម្ហូបពិសេស​ដែល​មនុស្សជា​ច្រើន​នាក់​ បានស្គាល់​និង​​រក​ទិញ ដូចជា​​អំណោយមួយ​​មានគ្រប់​រសជាតិ​ប្រៃ​និង​ពោរពេញ​ដោយខ្យល់ក្តៅ​របស់​ភាគ​កណ្តាល​នេះ​។​

ជាង ១០ ឆ្នាំ​​ ហើយដែលចាកចេញពី​​ស្រុក​កំណើត​ ខ្ញុំ​បាន​មក​និង​រស់​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ប៉ុន្តែពេល​ណា​មាន​ឱកាស​​​ត្រឡប់​ទៅ​ស្រុ​កកំណើតរបស់​ខ្ញុំ-ស្រុកគ្វីញលឹវ (QuynhLuu) ម្តាយខ្ញុំ​តែង​តែ​​ធ្វើ​​ញាំ​បន្លែ​ញ៉ត់ (Nhot)។ ក្នុងសម័យកាលពី​កុមារភាព​របស់​ខ្ញុំនៅ​ពេល​ព្រះអាទិត្យ​រៀបអស្តង្គត​ ក៏​​ជា​ពេល​វេលា​ការងារ​ផលិត​អំបិល​បាន​សម្រេច ខ្ញុំ​ជាមួយ​កុមារ​រស់​ក្នុង​ភូមិ​ដៃម្ខាងកាន់​មួក​ស្លឹក ហើយ​ដើរ​ជុំវិញ​​​ប្រឡាយទឹក​ ដើម្បី​បេះ​បន្លែ ញ៉ត់ (Nhot)។

បន្លែ​ប្រភេទ​នេះ​បាន​ចាត់​ទុក​ដូចជា​មុខ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​​សំរាប់​បាយ​មួយ​ពេលនៅពេល​នោះ ពីព្រោះស្ថានភាព​ពេល​​នោះពិតជាខ្វះ​ខាត​និងលំបាក​លំបិន​ខ្លាំង​ណាស់។


ក្នុងខណៈពេលប៉ុន្មានឆ្នាំចាកចេញពីស្រុកកំណើត ភាពប្រៃនិងរសជាតិពិសេស
របស់ប្រភេទបន្លែនេះនៅតែបន្សល់ទុកក្នុងគំនិតរបស់ខ្ញុំ ។


បន្លែញ៉ត់ (Nhot) បានលាងឲ្យស្អាត...

បន្ទាប់មកត្រូវបានលាយនឹងការ៉ុត សណ្តែតដីលីង ស្លឹកក្រូចឆ្មា...

...មុខម្ហូបញាំស្លឹកញ៉ត់នេះពិសាជាមួយនំដា (ធ្វើពីម្សៅអង្ករនិងបានហាលឲ្យក្រៀម
ពេលណាចង់ពិសា យើងត្រូវអាំងឲ្យឆ្អិន)


រសជាតិប្រៃ ឈ្ងុយឆ្ងាញរបស់ញាំស្លឹកញ៉ត់ (Nhot) ប្រកបដោយលក្ខណៈពិសេសនៃ
ខេត្តងេអាន (Nghe An)


ស្លឹក​ញ៉ត់ (Nhot) ស្រដៀង​នឹង​ស្លឹក​​​ផ្កា​ម៉ោង​ ១០ ​បាន​ដុះនៅ​វាល​ស្រែ​អំបិល ក្បែរ​​​ប្រឡាយ​ទឹកសា​ប​និង​បឹង​ចិញ្ចឹម​បង្គា។ លូតលាស់​ក្នុង​ធម្មជាតិ ដូច្នេះ​បន្លែ​នេះ​​មាន​រសជាតិ​ពិសេសនិង​ល្អ​សំរាប់សុខភាព​ ហើយ​បាន​ចាត់​ទុក​ដូច​ជា​​បន្លែ​សរីរាង្គ​​ស្អាត​មួយ​ប្រភេទ។

នៅ​ស្រុក​គ្វីញ​លឹវ (Quynh Luu) -ស្រុក​កំណើត​របស់​ខ្ញុំ បន្លែញ៉ត់ (Nhot) បាន​លូតសាស់​​នៅ​គ្រប់​ឃុំ គ្រប់​ភូមិ ជាពិសេសគឺឃុំ​អាន​ហ័រ (An Hoa) ឃុំសើន​ហាយ (Son Hai) ​និង​​បាន​លូត​លាស់​ទៅ​ដល់​​ខាង​ត្បូងនៃស្រុក​យៀន​ចូវ (DienChau)​​​។
 
ញាំ​​​បន្លែ​ញ៉ត់​​​ធ្វើ​មិន​ពិបាក​​ពេក។ បន្លែ​នេះ​ក្រោយពេល​បេះ ​​ត្រាំ​ក្នុងទឹក​ស្អាត​ក្នុង​រយៈពេល​ប្រហែល​ ១ ម៉ោង។ យកបន្លែនេះ​ស្ងោរ​ឲ្យ​ឆ្អិន​ ដួសចេញ​ លាយ​នឹង​សណ្តែត​ដី​ ការ៉ុត ស្លឹក​ក្រូច ម្ទេស ទឹក​ក្រូចឆ្មា ស្ករស​និង​ប៊ីចេង​បន្តិច ​​យើងអាចពិសា​ជាមួយ​​បាយ​ នំបញ្ចុក ឬ​នំដា។

ក្រៅពីការ​ធ្វើ​​ញាំ បន្លែញ៉ត់ (Nhot) ​​ក៏ពិសា​ដូចជី​មួយ​ប្រភេទដែរ យើង​អាចពិសា​ប្រភេទ​ជីនេះ​ជាមួយ​បាយ នំបញ្ចុក និង​​នំមូរ​ពិសេស​នៅ​ខេត្ត​ងេអាន (Nghe An)./.

អត្ថបទនិង​រូបថត៖ ង្វៀន​អាញ


បណ្តាអត្ថបទបានផ្សាយ