21/03/2017 10:18 GMT+7 Email Print Like 0

បន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌របស់លោកប្រធានហូជីមិញ


បន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌របស់លោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ​២០១៧ នោទីក្រុង Hue គណៈកម្មាធិការ​ឃោសនា​អប់រំ​មជ្ឈឹម បានរៀបចំសន្និសីទ ស្ដីអំពីការអនុវត្តសារចរ​លេខ​០៥ - CT/TW របស់​ការិយាល័យនយោបាយ ស្ដីអំពីការជំរុញការរៀន​សូត្រ និង​ធ្វើតាម​សតិ​អារម្មណ៍ សីលធម៌ រច​នាបទ របស់​លោកប្រធានហូជីមិញ នៅ​បណ្ដា​​ខេត្ត ទីក្រុង​នៅតំបន់ភូមិភាគ កណ្ដាល Tay Nguyen ។ ​ឆ្លងកាត់ជិត​មួយ​​ឆ្នាំ​អនុវត្ត​សារចរ លេខ ០៥ - CT/TW របស់ការិយា​ល័យនយោបាយ​ ស្ដីអំពី​ការជំរុញ​ការរៀនសូត្រ និង​ធ្វើតាម​សតិអារម្មណ៍ សីលធម៌ ​រចនាបទ របស់លោកប្រធានហូជីមិញ នៅបណ្ដាខេត្ត ទីក្រុងនៅតំបន់ភូមិភាគកណ្ដាល Tay Nguyen បាន​ក្លាយ​ជាកិច្ច​ការ​ប្រចាំ ទៀងទាត់ ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Mai Van  Ninh អនុប្រធាន​គណៈកម្មាធិការឃោសនា​ អប់រំ​មជ្ឈឹម​បាន​​សង្កត់ធ្ងន់ថា៖
 
យើង​បានរៀបចំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ ​របស់​លោកប្រធានហូជីមិញ ឲ្យក្លាយជាកិច្ចការប្រចាំទៀងទាត់ ជាកិច្ចការ របស់​បក្ស​និងបក្ខជន​។ បញ្ហារៀនសូត្រគឺយើងធ្វើបានហើយ ប៉ុន្តែ​​កា​រអនុវត្ត​តាមគឺត្រូវ​កំណត់​លោតផ្លោះ​។ ចំពោះបុគ្គលវិញ យើងត្រូវ​កសាង​ផែនការ​ ដើម្បីរៀន​សូត្រ ហ្វឹកហ្វឺន​​សតិ​អារម្មណ៍ សីលធម៌ជានិច្ច។
 
នៅសន្និសីទនេះ បណ្ដាប្រតិភូបានចែករំលែកបទពិសោធន៍ របៀបធ្វើ​ល្អរ​បស់​​​សមូហភាព បុគ្គល ហើយ​ដាក់​ចេញ​នូវសំណើរ វិធានការ ដើម្បីបន្តការ​អនុវត្ត​សារចរ​លេខ ០៥ - CT/TW របស់ការិយាល័យ​នយោបាយ​ប្រកប​ដោយ​​ជោគ​ជ័យ ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ