26/11/2014 15:01 GMT+7 Email Print Like 0

បណ្តាសំណើរបស់វៀតណាម បានវាយតំលៃខ្ពស់នៅសន្និសីទកំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី២២

នាសន្និសីទកំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិកលើកទី២២ (APEC 22) ដែល​ទើបប្រព្រឹត្តឡើងនៅប៉េកាំង (ចិន) ចាប់ពីថ្ងៃទី៩ ដ់ល់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៤ គណៈ​ប្រតិភូ​​​​ជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ លោកទ្រឿងតឹនសាង បាន​មាន​ការ​រួម​ចំណែក​យ៉ាង​សកម្មជាច្រើន ហើយបានបណ្តាសមាជិករបស់ APEC វាយតំលៃខ្ពស់។

សន្និសីទលើកនេះប្រព្រឹត្តឡើងក្នុងបរិបទស្តារសេដ្ឋកិច្ចដែលយឺតជាងការរំពឹងទុក និងគ្មាន និរន្តរភាព កិច្ចចរចារ Doha បន្តការចំអៀក សន្តិភាព និងស្ថេរភាពក្នុងតំបន់ជាច្រើនកំពុងជួប​ឧបសគ្គ​ បណ្តាការសាកស្បងលើសកលលោកក្លាយទៅជាតានតឹងជាង...ដូច្នេះ តំរូវការ នូវ​ការ​រក្សា​សន្តិភាព ស្ថេរភាព និងល្បឿនកំណើនរបស់អាស៊ី - ប៉ាស៊ីហ្វិកក៏ក្លាយជាបន្ទាន់ដែរ។

ហេតុនេះ កិច្ចមកដល់ប៉េកាំងលើកនេះនៃគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមដឹកនាំដោយ ប្រធាន​រដ្ឋ លោកទ្រឿងតឹនសាង ដែលបានម្ចាស់ការ និងចូលរួមយ៉ាងសកម្មក្នុងបណ្តា​ព្រឹត្តិការណ៍​​សំខាន់ៗជាច្រើន គួរកត់សំគាល់ដូចជា៖ សន្និសីទកំពូល APEC សន្និសីទកំពូល​សហគ្រាស​​​ APEC ការប្រជុំកំពូលអំពីកិច្ចព្រមព្រៀងដៃគូឆ្លងកាត់ប៉ាស៊ីហ្វិក និង សន្ទនា ជា​មួយ​​​​ក្រុមប្រឹក្សាផ្តល់យោបល់ពាណិជ្ជកម្ម  APEC។ ប្រធានរដ្ឋ ក៏គឺជាភ្ញៀវពិសេស នៅកិច្ច ពិភាក្សា​​របស់សន្និសីទកំពូលសហគ្រាស APEC ដែលពិភាក្សាអំពីបញ្ហាវិនិយោគ និង អភិវឌ្ឍ ហេដ្ឋារចនា​សម្ព័ន្ធដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ APEC រួមនឹងតំណាងរបស់ក្រុមហ៊ុន សាជីវកម្ម​ឈានមុខគេក្នុងតំបន់ចំនួន ១៥០០។

 

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xin Jinping ស្វាគមន៍ ប្រធានរដ្ឋ លោកទ្រឿងតឹនសាង ដែលអញ្ជើញចូលរួមសន្និសីទបណ្តាថ្នាក់ដឹកនាំវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក​លើ​ទី​២២ (APEC 22) ។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ប្រធានរដ្ឋ លោកទ្រឿងតឹនសាង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយ បណ្តាប្រធានគណៈប្រតិភូដទៃទៀត ដែលអញ្ជើញចូលរួមសន្និសីទលើកនេះ។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ប្រធានរដ្ឋ លោកទ្រឿងតឹនសាង អញ្ជើញចូលរួមកិច្ចប្រជុំសម្ងាត់លើកទី១ ស្តីពី "ជំរុញការតភ្ជាប់​សេដ្ឋកិច្ច​តំ​បន់​”។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំសម្ងាត់លើកទី១ ស្តីពី "ជំរុញការតភ្ជាប់សេដ្ឋកិច្ចតំបន់”។ រូបថត៖ ង្វៀនខាង – ទីភ្នាក់​ងារ​សារព័ត៌មានវៀតណាម។


ប្រធានរដ្ឋ អញ្ជើញចូលរួមការប្រជុំកំពូលស្តីពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រឆ្លងកាត់ប៉ាស៊ីហ្វិក (TPP) ។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្រោយ ២៥ ឆ្នាំកកើត និងអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ APEC បានក្លាយជា​យន្តការមួយអំពី​កិច្ច​សហ​ប្រតិបត្តិការ​​សេដ្ឋកិច្ច - ពាណិជ្ជកម្មធំបំផុតនៅអាស៊ី - ប៉ាស៊ីហ្វិក ដែលមានការចូល រួមរបស់សមាជិកចំនួន ២១​ ​ប្រទេស គឺជិត ៤០% នៃប្រជាជនលើពិភពលោក រួមចំណែក ៥៥% GDP និង ៤៤% ពាណិជ្ជកម្ម​សកលលោក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 
 

តាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បួយថាញ់សើន គណៈប្រតិភូ​វៀតណាម​បាន​មាន​ការរួមចំណែកយ៉ាងសកម្ម ក្នុងគ្រប់បញ្ហាធំរបស់សន្និសីទនេះ ជំរុញការយកចិត្តទុកដាក់ រួម​​​ជាច្រើន។ បណ្តាសមាជិកវាយតំលៃខ្ពស់ចំពោះបណ្តាសំណើរបស់វៀតណាម ពិសេស​គឺ​លើក​​កម្ពស់តំរូវការរក្សាសន្តិភាព ស្ថេរភាព ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ កិច្ចសហប្រតិបតិការ និង​អភិវឌ្ឍ។ វៀតណាមបានស្នើការតភ្ជាប់យ៉ាងស្អិតរមួតនូវការកែទម្រង់សេដ្ឋកិច្ច បង្កើន តំណត​ភ្ជាប់ជាមួយអភិវឌ្ឍន៍ដោយនិរន្តភាព បណ្តា​ទិស​ដៅសហសវត្ស​និង​របៀវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ក៏ដូចជាឆ្លើយតបទៅនឹងបណ្តាការប្រឈមជាសកល ក្នុងនោះ​មាន​សន្តិសុខ​ស្បៀង​អាហារ សន្តិសុខប្រភពទឹក ការឆ្លើយតបនឹងគ្រោះ ធម្មជាតិ ជួយសង្គ្រោះគ្រោះថ្នាក់...។

វៀតណាមក៏សង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការ ត្រូវការដំណើរការលើមូលដ្ឋានមាន​ផលប្រយោជន៍​​ទៅវិញទៅមកគិតដល់កំរិតអភិវឌ្ឍន៍របស់បណ្តាសមាជិក គាំទ្រលើក​កម្ពស់​សមត្ថភាព​​ ជាពិសេសក្នុងបណ្តាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មជំនាន់ថ្មី ។ សមាជិកជាច្រើន ដែល​​​​​​​​​បានយល់ព្រមសំណើរបស់វៀតណាមស្តីពីការ APEC ត្រូវការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អប់​រំ​និងបណ្តុះបណ្តាល ដៃគូរដ្ឋ ឯកជន កិច្ចសហប្រតិបត្តិការនេសាទ អនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជួយឧបត្ថម្ភការតភ្ជាប់អនុតំបន់ ក្នុងនោះមាន ASEAN អនុតំបន់មេគង្គ និង ASEAN ទ្វីប …. បណ្តាសមាជិកវាយតំលៃខ្ពស់លទ្ធផលទទួលបាននៅសន្និសីទរដ្ឋមន្ត្រី APEC លើកទី៦ អំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដែលបានរៀបចំប្រកបដោយ​ជោគជ័យ​នៅ​វៀត​ណាម​​​នាខែកញ្ញាកន្លងទៅ។

វៀតណាមក៏បានលើកឡើងយ៉ាងច្បាស់បណ្តាសក្តានុពលនូវកិច្ចសហប្រតិបត្តិការ បណ្តា​អាទិភាព​​អភិវឌ្ឍន៍របស់ ASEAN និងវៀតណាម ក៏ដូចជាតួនាទីរបស់ ASEANក្នុងការផ្តួច​ផ្តើម​គំ​និត ជំរុញតំណ តភ្ជាប់ក្នុង APEC និងក្នុងអាស៊ី-ប៉ាស៊ីហ្វិក។ បណ្តាសមាជិក រួម​និង​បណ្តា​សហគ្រា​ស​អះអាងនឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភអនុវត្តបណ្តាអាទិភាពរបស់ វៀតណាម ក្នុង​ការ​​រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងសមាហរណកម្មអន្តរជាតិ ក្នុង នោះ​មាន​ការ​អភិវឌ្ឍន៍​​​ហេដ្ឋារចនាសម្ព័ន្ធ ប្រភពដើមទុន បច្ចេកវិទ្យា និងលើកកម្ពស់សមត្ថភាព។

នៅ APEC 22 ប្រធានរដ្ឋ លោកទ្រឿងតឹនសាង បានជួបប្រាស្រ័យ​យ៉ាងទូលំទូលាយ​ជាមួយ​បណ្តា​អ្នក​ដឹក​នាំ ​និងថ្នាក់ដឹននាំនៃសមាជិក APEC ដូចជា៖ ចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ថៃ ឥណ្ឌូណេស៊ី ហ្វិលីពីន​... ។ ក្នុងរូបថត៖ ប្រធានរដ្ឋ លោកទ្រឿងតឹនសាងបានជួប សវនាការជាមួយ ប្រធានរដ្ឋចិន លោក Xin Jinping​។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ប្រធានរដ្ឋ លោកទ្រឿងតឹនសាងបានជួបសវនាការជាផ្លូវការជាមួយ ប្រធានាធិបតីហ្វិលីពីន លោក Benigno Aquino។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មាន វៀតណាម។

ប្រធានរដ្ឋ លោកទ្រឿងតឹនសាងបានជួបសវនាការជាមួយ ប្រធានាធិបតីសាធារណៈឥណ្ឌូណេស៊ី លោក Joko Widodo។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

គិតតាំងពីចូលរួម APEC (១៩៩៨) រហូតដល់បច្ចុប្បន្ននេះ វៀតណាមបានម្ចាស់ការស្នើ និង​ចូល​រួម​ផ្តួច​ផ្តើម​គំ​និត​ជាង 80 ស្ទើរតែលើគ្រប់វិស័យ ហើយបានបណ្តាសមាជិកវាយតំលៃខ្ពស់។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម។

ទន្ទឹមនឹងបណ្តារបៀវារៈនៃសន្និសីទ ទស្សនកិច្ចលើកនេះក៏គឺជាឱកាសមួយ ដើម្បី​វៀតណាម​បង្កើន​​កិច្ចសហ​ប្រតិបត្តិការ​​ជាមួយដៃគូ ដែលជាសមាជិករបស់ APEC។ ឆ្លៀត​ឱកាស​នេះ​ប្រធាន​​​រដ្ឋ​ លោកទ្រឿងតឹនសាង និង​គណៈ​ប្រតិភូ​វៀតណាម បាន​ជួប​ប្រាស្រ័យ​យ៉ាង​ទូលំ​ទូ​លាយ​​ជាមួយបណ្តាអ្នកដឹកនាំ និងថ្នាក់ដឹកនាំនៃសមាជិក APEC ក្នុង​នោះ​ក៏មាន​អគ្គ​លេ​ខា​បក្ស​​និង​​ជាប្រធានរដ្ឋចិន លោក Xin Jinping ប្រធានាធិបតីឥណ្ឌូណេស៊ី អាមេរិក ហ្វិលីពីន ឈីលី ប៉េរូ រុស្ស៊ី កូរ៉េខាងត្បូង ព្រុយណេ នាយករដ្ឋមន្ត្រីជប៉ុន ថៃ ប៉ាពូញូហ្គីណេ នូវែលសេឡង់​...​ប្រធាន​​​រដ្ឋ​ក៏បាន​ទទួល​ជួបសមាគមមិត្តភាពទំនាក់ទំនងការបរទេសប្រជាជន អន្តរជាតិចិន​ជួប​​​និង​ពិភាក្សា​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​សាជីវកម្ម​ចំណុះសាជីវកម្មសម្ព័ន្ធ សហគ្រាស​អា​មេ​រិក​​​​​​ក្នុង​APEC។

ប្រធានរដ្ឋនិងថ្នាក់ដឹកនាំនៃបណ្តាសមាជិក APE​C​ បានផ្លាស់ប្តូរយ៉ាងស៊ីជំរៅ​អំពី​ការ​បង្កើន​ទំ​នាក់​​ទំនងទ្វេភាគី និង​ទិស​​ដៅសហការនៅបណ្តាវេទិការពហុភាគីក្នុងបរិបទ ដែល​មាន​បញ្ហា​ជា​ច្រើន​ដូចជា៖ សន្តិសុខ អភិវឌ្ឍន៍ កំពុងលេចឡើងក្នុងតំបន់ និង លើពិភពលោក។

ថ្នាក់ដឹកនាំនៃសមាជិក APEC វាយតំលៃខ្ពស់បណ្តាជំហានអនុវត្តការសមាហរណកម្ម អន្តរ​ជាតិ​​​យ៉ាង​ប្រសិទ្ធភាព​របស់​វៀតណាមលើគ្រប់វិស័យ រួមចំណែករក្សាសន្តិសុខ ស្ថេរភាព ជំរុញ​និន្នាការ​​សន្ទនា និងការតភ្ជាប់តំបន់។ បណ្តា​សមាជិក​អះអាង​បន្ត​សហការ​យ៉ាង​ស្អិតរ​មួត​និង​ត្រៀម​​ខ្លូន​ជាសម្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាម ដើម្បីរៀបចំធ្វើជាម្ចាស់ ផ្ទះ APEC​​ នាឆ្នាំ ២០១៧ របស់វៀតណាម ក៏ដូចជាទទួលបន្ទុកតួនាទីជាប្រទេសសម្រប សម្រួល ASEA​N​​ ក្នុង APEC នាឆ្នាំ ២០១៥។

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ