17/06/2015 10:33 GMT+7 Email Print Like 0

បណ្តាប្រទេសអនុតំបន់ទន្លេមេគង្គបង្កើនការផ្សព្វផ្សាយទេសចរណ៍តាមបណ្តាញសង្គម

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៥​ នៅទីក្រុង​Da Nang ស្ថាប័ន​ទេសចរណ៍​នៃបណ្តា ប្រទេស​អនុតំបន់​ទន្លេមេ​គង្គ​បើក​ទូលាយ​ និងអ្នក​ជំនាញ អ្នកប្រាជ្ញ​អន្តជាតិ​ជា​ច្រើនបាន​ចូលរួមសិក្ខាសាលា ស្តីពី Marketing ទេសចរណ៍​តាម​បណ្តាញ​សង្គម។ នោះ​ជាឧបករណ៍មាន​ប្រសិទ្ធភាព​សម្រាប់ស្វែង​រក និង​ផ្សព្វផ្សាយ​រូបភាព​ទេសច​រណ៍។ នៅ​សិក្ខា​សាលា​នេះ តំណាង​នានាក៏បានផ្ទៀង​ស្តាប់បទ​អន្តរាគមន៍​មួយ​ចំនួន អំពីយថា​ទស្សន៍ Maketing ទេសចរណ៍​សម្រាប់​បណ្តា​អង្គ​ភាព តូចនិង​មធ្យម និងការធ្វើយ៉ាងម៉េច​ដើម្បី​បច្ចេកវិទ្យា​ឌីជី​ថល និងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ជម្រុញ​ការផ្សព្វ​ផ្សាយទេសចរណ៍​អនុតំបន់ទន្លេមេគង្គ​ បើកទូលាយជាដើម។ លោក​ Mathew Zatto នាយក​ទីមក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​នៃបណ្តាញ​សង្គម Tripadvisor បានឲ្យ​ដឹង​ថា៖

“វៀតណាមជាប្រទេសដណ្តើម​បានរង្វាន់ទេស​ចរណ៍មាន​កិត្យានុ​ភាព​របស់ទំព័រវែប​ទេសចរណ៍ Tripadvisor ។ ឧទាហរ​ណ៍ ហាណូយ​បានទទួល រង្វាន់ជាទី​មកដល់​ទី២នៅតំបន់​អាស៊ី ហើយ​ក្រុង Da Nang ក៏ត្រូវ​បានវាយ​តម្លៃ ជា​ទីមក​ដល់ទាក់​ទាញបំផុត​ផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ