11/01/2017 06:58 GMT+7 Email Print Like 0

បណ្តាញ 4G នឹងជួយជម្រុញពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែខ្លាំងជាង


ទិដ្ឋភាពនៃពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហ-ពាណិជ្ជកម្ម
ជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel

សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel នឹងជួយឧបត្ថម្ភក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមធ្វើទំ​នើប​ភាវូបនីយកម្ម​សកម្មភាពគ្រប់គ្រងប្រតិបត្តិរបស់ក្រសួងនិងអភិវឌ្ឍន៍រចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ សម្ព័ន្ធក្រុមហ៊ុននេះកំពុងជម្រុញវិនិយោគទៅលើបណ្តាញអិនធើណែតជាគ្រឹះមួយសម្រាប់ពាណិជ្ជ​កម្មអេឡិច​ត្រូ​និក​អភិវឌ្ឍន័យ៉ាងខ្លាំងក្លានាពេលអនាគត។ ព័ត៌មាននេះបាននាំចេញនៅក្នុងពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel ស្តីពីការបង្កើនការប្រើប្រាស់បច្ចេក​វិទ្យាព័ត៌មាន​ ដែល​បានរៀបចំឡើងនារសៀលថ្ងៃទី៩មករានៅទៅទីក្រុងហាណូយ។

កិច្ចព្រមព្រៀងនេះនឹងបានអនុវត្តអស់រយៈពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ គោលដៅគឺធ្វើទំនើបភាវូបនីយកម្មសកម្មភាពគ្រប់គ្រងនិងប្រតិបត្តិរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មសម្រាប់អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ